មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ
មាតិកា
បន្លែជាច្រើនប្រភេទនៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ស្ពឺបាននឹងកំពុងដាំដុះ ប្រមូលផល និងកែច្នៃ លក់នៅលើទីផ្សារ
ចេញ​ផ្សាយ ២៤ មិថុនា ២០២៥
56

កំពង់ស្ពឺ៖ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ អមដំណើរដោយថ្នាក់ដឹកនាំការិយាល័យជំនាញ បានចុះពិនិត្យ និងគាំទ្រការងារក្នុងខ្សែច្រវាក់តម្លៃបន្លែនៅតាមសហគមន៍កសិកម្មក្នុងស្រុកថ្ពង ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច។
នៅក្នុងដំណើរនៃការចុះពិនិត្យ និងគាំទ្រខាងលើនេះ ក្រុមការងារសង្កេតឃើញថា កសិករក្រុមផលិតជាច្រើនគ្រួសារ បាននឹងកំពុងមានភាពមមាញឹកក្នុងការដាំដុះដំណាំបន្លែ និងការកែច្នៃកសិផល ទៅជាប្រភេទអាហារសម្រន់ និងភេសជ្ជៈផ្សេងៗ ព្រមទាំងការប្រមូលផលលក់ទៅក្នុងទីផ្សារប្រកបដោយភាពសប្បាយរីករាយ បើទោះបីជាស្ថិតនៅស្ថានភាពនៃអាកាសធាតុមិនសូវអំណោយផលក្តី។ នៅក្នុងឱកាសនោះផងដែរ លោកប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារបានកោតសរសើរចំពោះដំណើការដ៏រលូនក្នុងខ្សែច្រវាក់តម្លៃបន្លែ និងបានលើកទឹកចិត្តដល់ប្រជាកសិករក្នុងសហគមន៍កសិកម្ម បន្តផលិត កែច្នៃ និងលក់កសិផលនៅលើទីផ្សារ ដោយគិតគូរពីគុណភាព តាមរយៈការផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ឬស្តង់ដារការអនុវត្តន៍កសិកម្មល្អកម្ពុជា(CAM-GAP) ជាដើម ដោយផ្សារភ្ជាប់ជាមូយនូវស្ថេរភាពថ្លៃកសិផលនៅលើទីផ្សារផងដែរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter