មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ
មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី "ការកែលម្អអនាម័យកសិដ្ឋានចិញ្ចឹមសត្វ និងទីសត្តឃាតដ្ឋាន ការគ្រប់គ្រងកាកសំណល់សត្វ និងកាកសំណល់កែឆ្នៃផ្លែឈើ សម្រាប់ផលិតជីសរីរាង្គ ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម"
ចេញ​ផ្សាយ ១១ មិថុនា ២០២៥
5,335

នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោក យឹម ណន ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យជំនាញ និងមន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី "ការកែលម្អអនាម័យកសិដ្ឋានចិញ្ចឹមសត្វ និងទីសត្តឃាតដ្ឋាន ការគ្រប់គ្រងកាកសំណល់សត្វ និងកាកសំណល់កែឆ្នៃផ្លែឈើ សម្រាប់ផលិតជីសរីរាង្គ ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម" ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter