ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយច្បាប់ស្តីពី ជលផល នៅរដ្ឋបាលឃុំពោធិម្រាល ស្រុកបសេដ្ឋ ។
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ។ បានបន្តចុះបើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីជល ផល នៅរដ្ឋបាលឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក ខៀវ សំបុក នាយខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ និងមានការសម្របសម្រួលដោយ លោកឡាច ប៊ុនធី នាយផ្នែករដ្ឋបាលជលផលឧដុង្គ ដោយ មានអ្នកចូលរួមសរុប:៣៥នាក់ ស្រី ១នាក់។ វគ្គផ្សព្វផ្សាយនេះមាន គោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបនូវការយល់ដឹងអំពីសកម្មភាពធ្វើនេសាទផ្ទុយនឹងច្បាប់ ស្តីពី ជលផល សម្រាប់ឲ្យអាជ្ញាធរមានសមត្ថ កិច្ច ក៏ដូចជាអ្នកពាក់ព័ន្ធនានា យកទៅអនុវត្តនិងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរួម ចំណែកជួយទប់ស្កាត់បទល្មើសនេសាទ ពង្រឹងការគ្រប់គ្រង អភិរក្ស អភិវឌ្ឍ និងប្រើប្រាស់នូវធនធានជលផលធម្មជាតិនិងជីវៈចម្រុះនៅតាមមូលដ្ឋានប្រកប ដោយនិរន្តរភាពនិងបរិយាប័ន្ន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម