មាតិកា
វគ្គផ្សព្វផ្សាយច្បាប់ស្តីពី ជលផល នៅរដ្ឋបាលឃុំកាហែង ស្រុកសំរោងទង
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២៥
33

នាថ្ថ្ងៃងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៥ ក្រុមការងារខណ្ឌរដ្ឋបាលជលផល បានបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពី ជលផល នៅរដ្ឋបាលឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។អញ្ជើញ ចូលរួមដោយ លោក ម៉ៅ យឿន ជំទប់ទី១ ឃុំកាហែង លោកមេប៉ុស្តិ៍ យ័ន សារី ដឹកនាំ នឹងបើកកម្មវិធីផ្សព្វផ្សាយ ច្បាប់ស្តីពី ជលផល ។ ធ្វើបទបង្ហាញ ដោយលោក យូ សំអូន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ សម្របសម្រួល ដោយ លោក សំ រិទ្ធីម នាយរងផ្នែករដ្ឋបាលជលផលឧដុង្គ ដោយមានអ្នកចូលរួមសរុប ២៣នាក់ ស្រី២នាក់ ។វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង : ដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីការនេសាទស្របច្បាប់ និងទោសទណ្ឌនានា នៃការនេសាទ ដែលផ្ទុយនឹងច្បាប់ស្តីពី ជលផល ដល់ថ្នាក់រដ្ឋបាលមូលដ្ឋានរួមចំណែកយកចិត្តទុកដាក់  រួមគ្នាគ្រប់គ្រង និងអភិរក្សធនធានជលផល ដើម្បីថែរក្សាផលស្តុក និងបង្កើនផលចាប់ធនធានជលផល នៅតាមដែនទឹកធម្មជាតិ ជូនប្រជាពលរដ្ឋ ស្ថិតនៅឆ្ងាយពីដែននេសាទ ដែលកំពុងជួបការលំបាកលើការចំណាយក្នុងការទិញម្ហូបអាហារតាមទីផ្សារនានា។

ចំនួនអ្នកចូលទស្សនា
Flag Counter