មាតិកា
ខ្សែច្រវាក់ផលិតផល របស់ផលិតករវ័យក្មេង
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២៥
54

នាថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥

ស្រុកថ្ពង៖ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញផ្នែកដំណាំបន្លែ នៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះគាំទ្រ ក្នុងខ្សែច្រវាក់តម្លៃបន្លែ របស់ផលិតករវ័យក្មេង គឺអ្នកស្រី ភឿន ស្រីនួន ដែលជាសមាសភាពថ្នាក់ដឹកនាំសហគមន៍កសិកម្មស្រ្តីប្រាំបីមុម ស្ថិតនៅភូមិត្រាញ់វែង ឃុំប្រាំបីមុម ស្រុកថ្ពង។កសិករឆ្នើមរូបនេះ បានកំពុងធ្វើការដាំដុះដំណាំត្រសក់ទ្រើង វិលជុំ លើផ្ទៃដីប្រមាណ ១០ហត ដោយប្រើប្រាស់បច្ចេកទេសទំនើបធន់នឹងការប្រែប្រួលអាកាសធាតុ រួមទាំងបច្ចេកទេសសមស្របនានាក្នុងផលិតកម្មដំណាំបន្លែរបស់ខ្លួន។ប្រភពទឹកនៃការស្រោចស្រពក្នុងផលិតកម្មដំណាំត្រសក់ទ្រើងនេះ គឺទាញចេញពីទំនប់អន្លង់ជ្រៃ ដែលអាចផ្តល់ទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពពេញមួយឆ្នាំ។ជាមួយគ្នានេះដែរ អ្នកស្រីក៏បានអោយដឹងថា ក្នុង ១ថ្ងៃ អាចប្រមូលផលត្រសក់ទ្រើងបានចន្លោះ ៨-១០តោន និងលក់បោះដុំនៅផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញ ក្នុងតម្លៃនាពេលបច្ចុប្បន្ន ចន្លោះ ១៨០០-២០០០រៀល/គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter