មាតិកា
ក្រុមការងារកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT)
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២៥
22

ក្រុមការងារកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) បានចុះសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយ និងជម្រុញការចូលជាសមាជិកសហគមន៍កសិកម្មបង្កើតថ្មីបន្ថែមទៀត។ ខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) បានចុះសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយ និងជម្រុញការចូលជាសមាជិកសហគមន៍កសិកម្មបង្កើតថ្មីបន្ថែមទៀត។ កិច្ចប្រជុំនេះដឹកនាំដោយលោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី តំណាងរដ្ឋបាលស្រុកគងពិសី ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT  តំណាងធនាគារ ARDB ប្រចាំខេត្ត អាជ្ញាធរឃុំជង្រុក លោកមេភូមិ អនុភូមិ និង ថ្នាក់ដឹកនាំសហគមន៍កសិកម្មគាំទ្រកសិករឃុំជង្រុក ដែលមានអ្នកចូលរួមសរុបចំនួន ៤៩នាក់ (ស្រី ៧នាក់)។ ជាលទ្ធផល កិច្ចប្រជុំ:
(១)ផ្សព្វផ្សាយបន្ថែមពីកម្មវិធី  ASPIRE-AT និងអត្ថប្រយោជន៍នៃការចូលរួមអនុវត្តកម្មវិធី 
(២)បង្ហាញពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្ត (៣)បង្ហាញពីគោលការណ៍កម្ចីថវិកាពី ARDB 
(៤)ពិភាក្សា និងផ្តល់អនុសាសន៍ផ្សេងៗពីអ្នកចូលរួម ដើម្បីជម្រុញ និងកៀរគរការចូលរួមជាសមាជិកសហគមន៍កសិកម្មបន្ថែមទៀត 
(៥)ផ្តល់នូវពាក្យសុំចូលជាសមាជិកដល់អ្នកចូលរួមដែលស្ម័គ្រចិត្តចូលជាសមាជិកសហគមន៍កសិកម្ម ដើម្បីបំពេញនិងប្រគល់ជូនថ្នាក់ដឹកនាំសហគមន៍កសិកម្ម។ បន្តពីកិច្ចប្រជុំ លោកប្រធានមន្ទីរ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៃការដាំដុះដំណាំបន្លែ និងបានតម្រង់ទិសសម្រាប់ការដាំដុះដំណាំស្រូវប្រាំង របស់ប្រជាកសិករ ស្ថិតនៅជុំវិញទំនប់អូរត្រែង ឃុំជង្រុក ស្រុកគងពិសីផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter