នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥
#ស្រុកគងពិសី៖ ក្រុមការងារកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) បានចុះសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយ និងជម្រុញការចូលជាសមាជិកសហគមន៍កសិកម្មបង្កើតថ្មីបន្ថែមទៀត។ ការងារនេះដឹកនាំដោយលោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម (តំណាងលោកប្រធានមន្ទីរកសិកម្មខេត្ត) និងមានការអញ្ជើញចូលរួមពី (១)តំណាងរដ្ឋបាលស្រុកគងពិសី (២)ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT (៣) តំណាងធនាគារ ARDB ប្រចាំខេត្ត (៤)អាជ្ញាធរឃុំវាល (៥)លោកមេភូមិ អនុភូមិ និង (៦)ថ្នាក់ដឹកនាំសហគមន៍កសិកម្មក្តីសង្ឃឹមឃុំវាល ដោយមានអ្នកចូលរួមសរុបចំនួន ៦១នាក់ (ស្រីចំនួន ១១នាក់)។
ជាលទ្ធផល កិច្ចប្រជុំនេះបាន (១)ផ្សព្វផ្សាយបន្ថែមពីកម្មវិធី ASPIRE-AT និងអត្ថប្រយោជន៍នៃការចូលរួមអនុវត្តកម្មវិធី (២)បង្ហាញពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្ត (៣)បង្ហាញពីគោលការណ៍កម្ចីថវិកាពី ARDB (៤)ពិភាក្សា និងផ្តល់អនុសាសន៍ផ្សេងៗពីអ្នកចូលរួម ដើម្បីជម្រុញ និងកៀរគរការចូលរួមជាសមាជិកសហគមន៍កសិកម្មបន្ថែមទៀត (៥)ផ្តល់នូវពាក្យសុំចូលជាសមាជិកដល់អ្នកចូលរួមដែលស្ម័គ្រចិត្តចូលជាសមាជិកសហគមន៍កសិកម្ម ដើម្បីបំពេញនិងប្រគល់ជូនប្រធានសហគមន៍នៅថ្ងៃនេះ និងនៅថ្ងៃបន្តបន្ទាប់មកទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម