មាតិកា
#កិច្ចប្រជុំការប្រមូលធាតុចូលសម្រាប់គម្រោងខ្សែច្រវាក់តម្លៃអាហារ
ចេញ​ផ្សាយ ២១ មករា ២០២៥
39
ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ សាលប្រជុំសែនក្រអូបនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ៖ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីជំនាញ មន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ទទួលជួបពិភាក្សាជាមួយក្រុមការងារអនុវត្តគម្រោងខ្សែច្រវាក់តម្លៃអាហារ ដែលដឹកនាំដោយលោក ម៉ៅ តុងហាវ ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម លោកស្រី Toyama Haruko តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា។ កិច្ចប្រជុំ៖ មានគោលបំណង ដើម្បីប្រមូលធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងវិស័យកសិកម្មនៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងសិក្សាបន្តការងារអនុវត្តគម្រោងខ្សែច្រវាក់តម្លៃអាហារ។ បន្ទាប់ពីនេះ ក្រុមការងារបានចុះជួបពិភាក្សាផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំ សមាជិកសហគមន៍កសិកម្មចំនួន២ គឺសហគមន៍កសិកររីកចម្រើនទួលអំពិល ស្ថិតនៅឃុំទួលអំពិល ស្រុកបសេដ្ឋ និង សហគមន៍កសិកម្មជាំសង្កែរុងរឿង ស្ថិតនៅឃុំជាំសង្កែ ស្រុកភ្នំស្រួច។
ចំនួនអ្នកចូលទស្សនា
Flag Counter