ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥
#ស្រុកសំរោងទង៖ មន្ត្រីជំនាញចំនួន ២រូប នៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្ត បានចុះគាំទ្រ និងណែនាំបច្ចេកទេសបន្ថែមលេីផលិតកម្មដំណាំបន្លែ ដល់សហគមន៍កសិកម្មឃុំកាហែង ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ការចុះគាំទ្រនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ដោះស្រាយបញ្ហាប្រឈមនានា និងលើកកម្ពស់ផលិតកម្មដំណាំបន្លែរបស់សហគមន៍កសិកម្ម។
លទ្ធផលទទួលបាន៖
ចំពោះការដាំដុះដំណាំបន្លែចម្បងនៅក្នុងសហគមន៍ គឺបានកំពុងអនុវត្តនៅលើផ្ទៃដីប្រមាណ ៥ហត ដែលក្នុងនោះមានការដាំដុះជាច្រេីនប្រភេទមានដូចជា សាលាដ៌ ខាត់ណាដើម ស្ពៃក្រញ៉ញ់ សណ្តែកកួរ ត្រប់វែង ត្រសក់ ត្រទ្បាច ននោង ត្រកួន ស្ពៃតឿជាដើម។
ជាមួយគ្នានេះ មន្ត្រីជំនាញបានជួបជាមួយសមាជិកសហគមន៍កសិកម្ម ឈ្មោះ ជុំ ភឺន ភេទស្រី ដែលបានកំពុងដាំដុះដំណាំបន្លែចម្រុះ មានដូចជា សាលាដ៌ ស្ថិតក្នុងដំណាក់កាលប្រមូលផល ខាត់ណាដើម ស្ពៃក្រញ៉ាញ់ និងស្ពៃតឿ លើទំហំផ្ទៃដីប្រមាណ ៥០ម៉ែត្រការ៉េ ស្ថិតក្នុងដំណាក់កាលលូតលាស់។ ការដាំដុះអនុវត្តតាមគោលការណ៍កសិកម្មសរីរាង្គ ដោយប្រើប្រាស់ជីធម្មជាតិ(កំប៉ុស្តិ៍គោកទ្រាប់បាត និងបំប៉នដោយជីកំប៉ុស្តិ៍ទឹក) ដោយទាញយកទឹកពីស្ទឹងព្រែកត្នោតដើម្បីស្រោចស្រព។ នាពេលបច្ចុប្បន្នកសិករទេីបធ្វេីការប្រមូលផលសាលាដ៌បានចំនួន៣-៤គីឡូក្រាម លក់ក្នុងតម្លៃ ៤០០០រៀល/គក្រ លក់ទៅអោយឈ្មួញនៅក្នុងភូមិ។
ចំពោះដំណើរការក្នុងខ្សែច្រវាក់ផលិតកម្មនេះ ពុំមានបញ្ហាគួរអោយកត់សម្គាល់នោះឡើយ។