#កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៨ តុលា ២០២៤
14

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ និងទិសដៅបន្ត របស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត​កំពង់ស្ពឺ នាថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០២៤​ សាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត៖ បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មរយៈពេល ៩ខែ ឆ្នាំ២០២៤ និងទិសដៅបន្ត ក្រោមអធិបតីភាព​លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត ឯកឧត្តម កៅ​ផល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្ត​ខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម លោក លោកស្រីថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលទាំង២ ការិយាល័យជំនាញទាំង១០ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានទាំង៧ ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ទាំង២ និងប្អូនៗមន្រ្តីកសិកម្មឃុំទាំង១២ ផងដែរ។​ គោលបំណង៖ ដើម្បីបង្ហាញពីលទ្ធផលការងាររយៈពេល ៩ខែកន្លងមក ដ៏ដូចជាបញ្ហាប្រឈម ដែលបានជួបប្រទះ និងដំណោះស្រាយនានាជូនដល់ប្រជាកសិករ និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤​

ចំនួនអ្នកចូលទស្សនា
Flag Counter