មាតិកា
វគ្គផ្សព្វផ្សាយច្បាប់ស្តីពី ជលផល
ចេញ​ផ្សាយ ១៧ តុលា ២០២៤
164

          ថ្ងៃព្រហស្បតិ៍ ១៥កើតខែអស្សុជ ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

#ស្រុកសាមគ្គីមុនីជ័យ ៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពី ជលផល នៅរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ។អញ្ជើញ ចូលរួមដោយ លោក នី នរ: អភិបាលរង នៃគណ:អភិបាលស្រុកសាមគ្គីមុនីជ័យ ដឹកនាំ នឹងបើកកម្មវិធីផ្សព្វផ្សាយ ច្បាប់ស្តីពី ជលផល ។

វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង : ដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីការនេសាទស្របច្បាប់ និងទោសទណ្ឌនានា នៃការនេសាទ ដែលផ្ទុយនឹងច្បាប់ស្តីពី ជលផល ដល់ថ្នាក់រដ្ឋបាលមូលដ្ឋានរួមចំណែកយកចិត្តទុកដាក់ រួមគ្នាគ្រប់គ្រង និងអភិរក្សធនធានជលផល ដើម្បីថែរក្សាផលស្តុក និងបង្កើនផលចាប់ធនធានជលផល នៅតាមដែនទឹកធម្មជាតិ ជូនប្រជាពលរដ្ឋ ស្ថិតនៅឆ្ងាយពីដែននេសាទ ដែលកំពុងជួបការលំបាកលើការចំណាយក្នុងការទិញម្ហូបអាហារតាមទីផ្សារនានា។

ចំនួនអ្នកចូលទស្សនា
Flag Counter