មាតិកា
ការផ្សព្វផ្សាយច្បាប់ស្តីពី ជលផល
ចេញ​ផ្សាយ ១៦ តុលា ២០២៤
174

          ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានបន្តបេសកកម្មរបស់ខ្លួន ចុះផ្សព្វផ្សាយច្បាប់ស្តីពី ជលផល នៅមូលដ្ឋានរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ។

ថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤

លោក ជឿន សមភ័ណ្ឌ អភិបាលរង នៃគណ:អភិបាលក្រុងឧដុង្គម៉ែជ័យ បាន មានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយ ច្បាប់ ស្តីពី ជលផល ថាការផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ក្នុងគោលបំណង ជួយធានាដល់ការគ្រប់គ្រងជលផល និងធនធានជលផល និងជំរុញកិច្ច អភិវឌ្ឍវារីវប្បកម្ម ផលិតកម្ម និងការកែ ច្នៃ លើកស្ទួយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ដើម្បីផលប្រយោជន៍សង្គមសេដ្ឋកិច្ច បរិស្ថាន រួមទាំងការអភិរក្សជី វៈចម្រុះ ទាំងមរតកវប្បធម៍ធម្មជាតិផងដែរ ប្រកបដោយ និរន្តរភាពនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ការផ្សព្វផ្សាយនេះដែរក៏ជាការចូលរួមការពារ ទប់ស្កាត់ ការនេសាទខុសច្បាប់ប្រជា នេសាទ ក្នុងសហគមន៍ចូលរួមថែរក្សា ការពារដែនសហគមន៍ប្រើប្រាស់ ទិន្នផលមច្ឆជាតិបានគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយទៀត ។លោកអភិបាលរង បានបន្តថាសូមប្រជានេសាទទាំងអស់កុំប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ដែលនាំ ឱ្យបាត់បង់ពូជមច្ឆជាតិក្នុងដែន សហគមន៍នេសាទចូលរួមលុបបំបាត់ ភាពអនាធិបតេយ្យ ។ ម្យ៉ាងទៀតច្បាប់ ស្តី ពីជលផល គឺជាលិខិតបទដ្ឋានគតិយុត្តដ៍សំខាន់សម្រាប់ធានាសិទ្ធិប្រើប្រាស់ធនធានជលផលជាប្រពៃណី របស់សហគមន៍មូលដ្ឋាន ។សូមជម្រាបជូនថា ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវគ្គផ្សព្វផ្សាយ ច្បាប់នេះ បានចំនួន៨ក្រុងស្រុករួចមកហើយ មានស្រុកសំរោងទង គងពិសី បសេដ្ឋ ភ្នំស្រួច ឱរ៉ាល់ ថ្ពង ក្រុងច្បារមន និងក្រុងឧដុង្គម៉ែជ័យ ដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីសកម្មភាព នៃការធ្វើនេសាទស្របច្បាប់ និងទោសទណ្ឌនានា ដែលពាក់ព័ន្ធ នឹងការនេសាទ ផ្ទុយនឹងច្បាប់ស្តីពី ជលផល សម្រាប់រដ្ឋបាលមូលដ្ឋានយកទៅផ្សព្វផ្សាយបន្តដល់ប្រជានេសាទ និងអ្នក ពាក់ព័ន្ធ ក្នុងគោលបំណងរួមគ្នាលុបបំបាត់បទល្មើសនេសាទ ថែរក្សា គ្រប់គ្រង និងអភិរក្សធនធានជលផល ជំនួយដល់ វិស័យសន្តិសុខ និងសុវត្តិភាពស្បៀងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលស្ថិតនៅឆ្ងាយពីដែននេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter