#កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម_ASPIRE_AT_ខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
11

នាថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤

#ក្រុមការងារកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក ឈឹម សុនា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះសម្របសម្រួលមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ដោយមានការអញ្ជើញចូលរួមដោយតំណាងអាជ្ញាធរស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធសរុបចំនួន ១១០នាក់/ស្រី៤៦ នាក់។

+មហាសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

- កំណត់ឈ្មោះសហគមន៍កសិកម្ម

- បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មការរបស់សហគមន៍

- កំណត់មុខរបរ

- កំណត់ប្រាក់ភាគហ៊ុន

- ការបែងចែកប្រាក់ភាគលាភ

លទ្ធផល៖

អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងបានអនុម័តការងារដូចខាងក្រោម៖

១. ថ្នាក់ដឹកនាំសហគមន៍កសិកម្ម

- ក្រុមប្រឹក្សាភិបាល ៖ ចំនួន ៧ រូប (ស្រី ២ រូប)

- គណៈកម្មាធិការត្រួតពិនិត្យ ៖ ចំនួន ៥ រូប (ស្រី ១ រូប)

២. ការអនុម័ត/សម្រេច

- ឈ្មោះសហគមន៍កសិកម្ម៖ សហគមន៍កសិកម្មចំរើនសាមគ្គីមានជ័យ

- ទីតាំង៖ ភូមិសក្ការៈ ឃុំពោធិចំរើន ស្រុកបសេដ្ឋ

- ប្រាក់ភាគហ៊ុន៖ ១០ ០០០រៀល/ហ៊ុន

- ប្រាក់សមាជិកភាព៖ ៣០០០រៀល/គ្រួសារ

- មុខរបរ៖ ចិញ្ចឹមមាន់ ទិញស្រូវ ដាំបន្លែ វារីវប្បកម្ម និងកែច្នៃ

- ការបែងចែកប្រាក់ភាគលាភ (ដូចមានលំអិតក្នុងលក្ខន្តិកៈ)។

ចំនួនអ្នកចូលទស្សនា
Flag Counter