#ដំណើរទស្សនកិច្ចស្វែងយល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ
ចេញ​ផ្សាយ ០៤ កញ្ញា ២០២៤
20

#ដំណើរទស្សនកិច្ចស្វែងយល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ

          នាថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤     លោក យឹម ណន អនុប្រធានមន្ទីរទទួលបន្ទុករួមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំការិយាល័យកសិ- ឧស្សាហកម្ម ចូលរួមអមដំណើរប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គឺ ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ច និងស្វែងយល់បន្ថែមពីខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ស្ថិតនៅក្នុងសាស្រ្តឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាយដ្ឋានកសិ-ឧស្សាហកម្ម នាយកដ្ឋានកសិកម្ម ជាមួយក្រុមហ៊ុនក្នុងការបញ្ជូននិស្សិតធ្វើការហាត់ការនៅក្រុមហ៊ុនភ្នំពេញស៊ូហ្គើរនេះតែម្តងនាពេលខាងមុខ។​ ឯកឧត្តមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនោះ ក្រុមហ៊ុន នឹងរៀបចំ ជាមួយសាកលវិទ្យាល័យ នាពេលខាងមុខ ដើម្បីបញ្ជូននិស្សិតទៅហាត់ការ នៅក្រុមហ៊ុន៕

ចំនួនអ្នកចូលទស្សនា
Flag Counter