#កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) ខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០២ កញ្ញា ២០២៤
25

#កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) ខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រុមរុមការងារ ASPIRE-AT ខេត្តកំពង់ស្ពឺ បានចុះសម្របសម្រួលក្នុងពិធីអបអរសាទរមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម(មាន់ស្រែ) ស្ថិតក្នុងរដ្ឋបាលសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ និងមានការអញ្ជើញចូលរួមដោយអាជ្ញាធរក្រុង សង្កាត់ ភូមិ និងអ្នកពាក់ព័ន្ធ ដែលស្ថិតនៅក្រុងឧដុង្គម៉ែជ័យ មានអ្នកចូលរួមសរុបចំនួន១០៥នាក់/ស្រី ៥៨នាក់។ មហាសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ កំណត់ឈ្មោះសហគមន៍កសិកម្ម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មការរបស់សហគមន៍ កំណត់មុខរបរ កំណត់ប្រាក់ភាគហ៊ុន និងការបែងចែកប្រាក់ភាគលាភ។

ចំនួនអ្នកចូលទស្សនា
Flag Counter