#វគ្គបណ្តុះបណ្តាលស្តីពី_បន្លែសុវត្ថិភាព និងការទុកដាក់ក្រោយពេលប្រមូលផល
ចេញ​ផ្សាយ ២៩ សីហា ២០២៤
20

#វគ្គបណ្តុះបណ្តាលស្តីពី_បន្លែសុវត្ថិភាពនិងការទុកដាក់ក្រោយពេលប្រមូលផល នាថ្ងៃ អង្គារ ៨រោច ខែស្រាពណ៍​ ឆ្នាំរោង ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី​ ២៧​ ខែសីហា​ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ៖ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី​ "បន្លែសុវត្ថិភាព និងទុក្ខដាក់ក្រោយប្រមូលផល" ក្រោមអធិបតីភាព​ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីក្រុមការងារ Plant & Food Research នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ដ្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្ដ្រីកសិកម្មឃុំ នៃខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបអ្នកចូលរួមសរុបចំនួន ២៨នាក់​ ក្នុងនោះស្រីចំនួន ១០នាក់ នៅការិយាល័យផ្សព្វផ្សាយកសិកម្ម។ គោលបំណង៖ ១. ផ្ដល់ចំណេះដឹង និងស្វែងយល់បន្ថែមពីបន្លែសុវត្ថិភាពដល់មន្ដ្រីកសិកម្មឃុំ ២. ចែករំលែក និងផ្សព្វផ្សាយចំណះដឹងបន្តទៅដល់កសិករ និងអ្នកប្រើប្រាស់ 

ចំនួនអ្នកចូលទស្សនា
Flag Counter