#កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) ខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២៧ សីហា ២០២៤
35

 

#កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) ខេត្តកំពង់ស្ពឺ នាថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ #ក្រុមការងារកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIIRE-AT) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី រួមជាមួយលោកទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ប្រចាំខេត្ត បានចុះផ្សព្វផ្សាយស្តីពីគោលគំនិត និងច្បាប់ស្តីពីសហគមន៍កសិកម្ម ដល់កសិករ និងអ្នកពាក់ព័ន្ធ ក្នុងឃុំពោធិចំរើន ស្រុកបសេដ្ឋ ដែលបានរៀបចំឡើងនៅរដ្ឋបាលឃុំពោធិចំរើន ដោយមានការអញ្ជើញចូលរួមដោយអាជ្ញាធរស្រុក ឃុំ ភូមិ និងកសិករចូលរួមសរុបចំនួន ១៣៦នាក់/ ស្រី ៦៧នាក់។ +វគ្គផ្សពផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញ និងបញ្រ្ជាបជូនអ្នកចូលរួមអំពីទស្សនទាននៃការចងក្រង និងអត្ថប្រយោជន៍នៃការចូលរួមក្នុងសហគមន៍កសិកម្ម។ ជាលទ្ធផល វគ្គផ្សព្វផ្សាយខាងលើបានទទួលបាន ៖

- អ្នកចូលរួមបានយល់ដឹងអំពីកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងគាំទ្រពាណិជ្ជកម្មកសិកម្ម(ASPIRE-AT) - អ្នកចូលរួមបានយល់ដឹងអំពីអត្ថប្រយោជន៍នៃការចងក្រង និងការចូលជាសមាជិកសហគមន៍កសិកម្ម - កសិករបង្ហាញឆន្ទៈក្នុងការចូលរួមបង្កើតសហគមន៍កសិកម្មក្នុងមូលដ្ឋាន។

 

ចំនួនអ្នកចូលទស្សនា
Flag Counter