កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) ខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២៣ សីហា ២០២៤
20

#ជំហានដំបូងនៃការកកើតសហគមន៍កសិកម្ម

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) ខេត្តកំពង់ស្ពឺ

ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារកម្មវិធី គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIIRE-AT) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ជា ហុកលី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ប្រចាំខេត្ត បានចុះផ្សព្វផ្សាយស្តីពីគោលគំនិត និងច្បាប់ស្តីពីសហគមន៍កសិកម្ម ដល់កសិករ និងអ្នកពាក់ព័ន្ធ ក្នុងឃុំវាល ស្រុកគងពិសី ដែលបានរៀបចំឡើងនៅវត្តគិរីសុវណ្ណរាម ឃុំវា ព្រមទាំងមានការអញ្ជើញចូលរួមដោយអាជ្ញាធរស្រុក ឃុំ ភូមិ និងកសិករចូលរួមសរុបចំនួន ១៥៣នាក់/ ស្រី ៨០នាក់។ វគ្គផ្សពផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញ និងបញ្រ្ជាបជូនអ្នកចូលរួមអំពីទស្សនទាននៃការចងក្រង និងអត្ថប្រយោជន៍នៃការចូលរួមក្នុងសហគមន៍កសិកម្ម។

ជាលទ្ធផល វគ្គផ្សព្វផ្សាយខាងលើបានទទួលបាន ៖

-  អ្នកចូលរួមបានយល់ដឹងអំពីកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងគាំទ្រពាណិជ្ជកម្មកសិកម្ម(ASPIRE-AT)

-  អ្នកចូលរួមបានយល់ដឹងអំពីអត្ថប្រយោជន៍នៃការចងក្រង និងការចូលជាសមាជិកសហគមន៍កសិកម្ម

-  កសិករបង្ហាញឆន្ទៈក្នុងការចូលរួមបង្កើតសហគមន៍កសិកម្មក្នុងមូលដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter