#ខណ្ឌរដ្ឋបាលជលផលបានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសវារីវប្បកម្ម (បច្ចេកទេសចិញ្ចឹមត្រីជាលក្ខណ:គ្រួសារ)
ចេញ​ផ្សាយ ១៥ សីហា ២០២៤
19

#ខណ្ឌរដ្ឋបាលជលផលបានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសវារីវប្បកម្ម (បច្ចេកទេសចិញ្ចឹមត្រីជាលក្ខណ:គ្រួសារ)

          នាថ្ងៃព្រហស្បតិ ១១កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ខែសីហា ២០២៤ ខណ្ឌរដ្ឋបាលជលផលបានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសវារីវប្បកម្ម (បច្ចេកទេសចិញ្ចឹមត្រីជាលក្ខណ:គ្រួសារ)ដែលមានមន្ត្រីជំនាញ ចំនួន០២ រូប

១.លោក យូ សំអូន នាយផ្នែក និងលោក មឿន ចាន់ណា មន្ត្រីខណ្ឌរដ្ឋបាលជល ផល ដែលមានកសិករចូលរួម សរុបចំនួន២៣នាក់/ស្រី៧នាក់ ស្ថិតនៅភូមិអង្ជាយ ឃុំព្រៃវិហារ ស្រុក គងពិសី។

-ក្រុមការងារខណ្ឌចំនួន៥នាក់ ដឹកនាំដោយលោកនាយរងខណ្ឌបានរៀបចំសំអាតស្រះឯកឧត្តមអភិបាលខេត្ត ដើម្បីដាំដើមឈូក ស្ថិតនៅគេហដ្ឋានបុរីសុខាផល្លី ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន និងបានផ្គត់ផ្គង់កូនត្រីពូជប្រភេទឆ្ពិនជូនកសិករយកទៅចិញ្ចឹមចំនួន: ០១គ្រួសារ មានកូនត្រីពូជសរុបចំនួន:៥០០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter