#ស្វាគមន៍សហគមន៍កសិកម្មទី៦០ក្នុងខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១៥ សីហា ២០២៤
25

#ស្វាគមន៍សហគមន៍កសិកម្មទី៦០ក្នុងខេត្តកំពង់ស្ពឺ

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) ខេត្តកំពង់ស្ពឺ

ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤

#ស្រុកបសេដ្ឋ៖ លោក យឹម ណន អនុប្រធានមន្ទីរទទួលបន្ទុករួម និងជាប្រធានកម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារសរុបចំនួន ០៣រូប ចុះសម្របសម្រួលក្នុងពិធីអបអរសាទរមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម(បន្លែ) ស្ថិតក្នុងភូមិតាដែងថ្មី ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ និងមានការអញ្ជើញចូលរួមដោយអាជ្ញាធរស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ ចូលរួមសរុបចំនួន១៥១នាក់/ស្រី ៨៦នាក់។

មហាសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

-  កំណត់ឈ្មោះសហគមន៍កសិកម្ម

-  បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មការរបស់សហគមន៍

-  កំណត់មុខរបរ

-  កំណត់ប្រាក់ភាគហ៊ុន

-  ការបែងចែកប្រាក់ភាគលាភជាដើម

ចំនួនអ្នកចូលទស្សនា
Flag Counter