#ខេត្តកំពង់ស្ពឺកម្មវិធីអបអរសាទរមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ASPIRE-AT
នាថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺដឹកនាំដោយ លោក យឹម ណន អនុប្រធានមន្ទីរទទួលបន្ទុករួម និងជាប្រធានកម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារសរុបចំនួន ៣រូប លោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានដឹកនាំក្រុមការងារសរុបចំនួន ៣នាក់/ស្រី ១នាក់ ៖
១.ចុះសម្របសម្រួលក្នុងពិធីអបអរសាទរមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម(បន្លែ) ស្ថិតភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី មានការអញ្ជើញចូលរួមដោយអាជ្ញាធរស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ ចូលរួមសរុបចំនួន ១៥២នាក់/ស្រី ៧៩នាក់។
២.បានចុះសម្របសម្រួលក្នុងពិធីអបអរសាទរមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម(បន្លែ) ស្ថិតក្នុងរដ្ឋបាលឃុំក្រាំងអំពិល ស្រុកសំរោងទង មានការអញ្ជើញចូលរួមដោយអាជ្ញាធរស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធចូលរួមសរុបចំនួន១៦៦នាក់/ស្រី ៩៨នាក់។
៖មហាសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
- កំណត់ឈ្មោះសហគមន៍កសិកម្ម
- បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មការរបស់សហគមន៍
- កំណត់មុខរបរ
- កំណត់ប្រាក់ភាគហ៊ុន
- ការបែងចែកប្រាក់ភាគលាភជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម