#មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បន្តពិនិត្យការងារបង្កបង្កើនផលនិងផលប៉ះពាល់ពីវត្តមានដង្កូវហ្វូងនៅស្រុកបសេដ្ឋ
ចេញ​ផ្សាយ ២២ កក្កដា ២០២៤
49

#មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បន្តពិនិត្យការងារបង្កបង្កើនផលនិងផលប៉ះពាល់ពីវត្តមានដង្កូវហ្វូងនៅស្រុកបសេដ្ឋ

#នាថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤​

#សរុកបសេដ្ឋ៖ លោក យឹម ណន អនុប្រធានមន្ទីរទទួលបន្ទុករួម បានអមដំណើរឯកឧត្តមបណ្ឌិត ហេង សុខគង់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ​​ អញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផល​និងផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូង នៅមូលដ្ឋានឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ព្រមទាំងមានការចូលរួមពីលោកស្រី ស៊ុម ផល្លី អភិបាលរងស្រុក ការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ អាជ្ញាធរភូមិ ឃុំ។

ក្នុងដំណើរពិនិត្យ និងវាយតម្លៃផលប៉ះពាល់នេះ ឯកឧត្តមសង្កេតឃើញថា ស្ថានភាពដង្កូវហ្វូងក្នុងដំណាក់កាលនៅមានវត្តមានតិចតួច ដូចនេះសូមមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក បន្តផ្សព្វផ្សាយដល់ប្រជាកសិករ ប្រើប្រាស់វិធានការកំចាត់ដង្កូវហ្វូងដោយមេកានិច ព្រោះនៅតាមស្រែមានទឹក ដូចនេះសូមមន្ទីរ និងមន្រ្តីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចុះពិនិត្យ និងរាយការណ៍អោយទាន់ពេលវេលា ដើម្បីអោយវត្តមានដង្កូវហ្វូងទំាងអស់នេះ ត្រូវបានកំចាត់ចេញពីតាមវាលស្រែរបស់ប្រជាកសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter