សិក្ខាសិលាស្តីពីការយល់ដឹង និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម
ចេញ​ផ្សាយ ១៨ កក្កដា ២០២៤
43

នាថ្ងៃប្រពហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៤

លោក ថេន ប្រពៃ អនុប្រធានការិយាល័យ និងលោក អឿន រ៉ាឆាន់ មន្រ្តីការិយាល័យរដ្ឋបាល និងបុគ្គលិក បានចូលរួមសិក្ខាសាលាស្តីពី "ការយល់ដឹង និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម" ក្រោមកិច្ចដឹកនាំប្រជុំដោយលោក យ៉ាវ វេង ប្រធានមជ្ឈមណ្ឌលឯកសារ និងព័ត៌មានវិទ្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីក្រុមការងារមជ្ឈមណ្ឌល មន្រ្តីទទួលបន្ទុកផ្នែកព័ត៌មានវិទ្យាទាំង ២៥រាជធានី-ខេត្ត ដែលប្រព្រឹត្តទៅនៅទីរួមខេត្តកំពត មានរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ២០២៤​។​ សិក្ខាសាលានេះ មានគោលបំណង ដើម្បីសិក្សាពីកង្វះខាត និងបញ្ហាប្រឈមក្នុងការអនុវត្តការងារឌីជីថល ពង្រឹងសមត្ថភាពជំនាញឌីជីថលចាំបាច់ អក្ខរកម្មឌីជីថល ការរៀបចំមាតិកា និងផ្សព្វផ្សាយព័ត៌មានដល់មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ក្នុងការរួមចំណែកជំរុញបរិវត្តកម្មឌីជីថលរបស់ក្រសួង។

ចំនួនអ្នកចូលទស្សនា
Flag Counter