វគ្គបណ្ដុះបណ្ដាលស្ដីពីគុណប្រយោជន៍ស្រូវក្រអូប
ចេញ​ផ្សាយ ១០ មិថុនា ២០២៤
32

#ការយាល័យផ្សព្វផ្សាយកសិកម្ម
 នាថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤  លោក រស់ សិទ្ធិ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្ត្រី ១នាក់ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគុណប្រយោជន៍ស្រូវក្រអូប ក្នុងគោលបំណង៖
- បង្កើនភាពសុទ្ធពូជស្រូវក្រអូបដើម្បីឲ្យមានតម្លៃល្អលើទីផ្សារ
- ការបង្កើនជីជាតិដីតាមរយៈការប្រើជីកំប៉ុសិ៍ ឬជីធម្មជាតិ។ ដែលមានការចូលរួមពីលោកមេភូមិ ប្រធានសហគមន៍ និងសមាជិកសហគមន៍ សរុបអ្នកចូលរួមចំនួន ២៦នាក់ ស្រី ១៣នាក់ នៅភូមិក្រាំងសេរី ឃុំគីរីវន្ដ័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយបានផ្ដល់ឯកសារបច្ចេកទេសដំណាំស្រូវ ដំណាំពោត និងខិតបណ្ណផ្ដល់ប្រឹក្សាបច្ចេកទេសកសិកម្មតាមលេខ ១២៨៩ បានចំនួន ៣៥ច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter