#កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០៧ មិថុនា ២០២៤
38

#កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ខេត្តកំពង់ស្ពឺ

នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ 

#ស្រុកសំរោងទង៖ ក្រុមការងារកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ចំនួន ៣រូប ដឹកនាំដោយលោក យឹម ណន អនុប្រធានមន្ទីរទទួលបន្ទុករួម និងជាប្រធានកម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ បានចុះរៀបចំកិច្ចប្រជុំស្តីពីការរៀបចំបង្កើតគណៈកម្មការរៀបចំបណ្តោះអាសន្ន ពង្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសម្រាប់សហគមន៍កសិកម្ម ដល់កសិករក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ដោយមានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរពាក់ព័ន្ធ លោកមេឃុំក្រាំងអំពិល ថ្នាក់ដឹកនាំភូមិចំនួន ១២ ក្នុងឃុំ និងកសិករចូលរួមសរុបចំនួន ១០២នាក់/ស្រីចំនួន ៤០នាក់។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
-  ជ្រើសរើសថ្នាក់ដឹកនាំបណ្តោះអាសន្ន
-  កំណត់ចំនួនប្រាក់ភាគហ៊ុន និងប្រាក់សមាជិកភាព
-  កំណត់ឈ្មោះសហគមន៍កសិកម្ម
-  ការបែងចែកប្រាក់ចំណេញប្រចាំឆ្នាំ និង
-  ចំណុចសំខាន់ៗមួយចំនួនទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter