#វគ្គបណ្តុះបណ្តាលការចុះបញ្ជីគណនេយ្យសម្រាប់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៨ មីនា ២០២៤
88

នាព្រឹកថ្ងៃពុធ ៣រោច​ ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំដោយលោកស្រី សុខ រស្មី អនុប្រធានការិយាល័យ និងលោកសឿន សាន់ដា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានជួយសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសសាទខេត្តកំពង់ស្ពឺ ក្នុងនោះមានសិក្ខាកាមចូលរួមចំនួន ២៩នាក់ ស្រីចំនួន១២នាក់ មកពី ៤ស្រុក(ស្រុក គងពិសី,បសេដ្ឋ,ភ្នំស្រួច និងសាមគ្គីមុនីជ័យ) ក្រោមជំនួយរបស់អង្គការជីវិតថ្លៃថ្នូរ ។ ជាលទ្ធផល មុនវគ្គ ខ្សោយ ៥នាក់ , មធ្យម២២នាក់ ល្អ២នាក់។ ក្រោយវគ្គ ខ្សោយ ២នាក់,មធ្យម ២៣នាក់ ,ល្អ៤នាក់ ។ ២, លោកស្រី លី សំបូរ និងលោក វ៉ាន់ ដេត មន្រ្តីការិយាល័យ បានសម្របសម្រួលវគ្គបណ្តុះបណ្តាល ស្តីពី ការចុះបញ្ជីគណនេយ្យសម្រាប់សហគមន៍កសិកម្ម ពីថ្ងៃទី ២៦ដល់ ថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៤ ដល់សហគមន៍កសិកម្មចំនួន ៥ក្នុងស្រុកឱរ៉ាល់ ដែលមានអ្នកចូលរួមសរុប ២២នាក់ ស្រី១១នាក់ នៅស្នាក់ការអង្គការជីវិតថ្លៃថ្នូរ។

ចំនួនអ្នកចូលទស្សនា
Flag Counter