មន្ត្រីជំនាញបានចុះអង្កេតទិន្នផលស្រូវប្រាំង (ពូជស្រូវ OM5451)
ចេញ​ផ្សាយ ២៨ មីនា ២០២៤
75

ព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧  ខែមីនា ឆ្នាំ២០២៤

ក្រុមការងាររដ្ឋបាលស្រុកភ្នំស្រួច ដឹកនាំដោយលោក នៅ  អេងហៃ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានសហការជាមួយក្រុមការងារការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដឹកនាំដោយលោកស្រី លី  ធីវី  អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចុះអង្កេតទិន្នផលស្រូវប្រាំង (ពូជស្រូវ OM5451) របស់កសិករឈ្មោះ  សិទ្ធិ ហ៊ាន ភេទប្រុស ស្ថិតនៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីសរុប ៥ហិកតា ទិន្នផលមធ្យម ៥.៥០០តោន/ហិកតា។

សូមបញ្ជាក់ផងដែរទូទាំងឃុំក្រាំងដីវ៉ាយមានភូមិចំនួន៧ភូមិ ធ្វើស្រែប្រាំងដែលមានផ្ទៃដីសរុប ៥៣,៨០ ហិកតាក្នុងនោះមានភូមិ ៖ ភូមិព្រៃក្រហៀច.ភូមិក្រាំងគរ.ភូមិក្រាំងក្រូច.ភូមិដក់ពរ.ភូមិបន្ទាយរកា.ភូមិព្រៃទទឹង និងភូមិត្រពាំងប្រិយ៍

សមាសភាពអញ្ជើញចូលរួមមាន ៖
- លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក
- មន្ត្រីការិយាល័យក្សេត្រសាស្ត្រនិងកែលម្អដីកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
- លោកជំទប់ទី១ឃុំក្រាំងដីវ៉ាយ
- មន្ត្រីកិច្ចសន្យា នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត
- លោក លោកស្រីកសិករធ្វើស្រែប្រាំង
   សរុបអ្នកចូលរួម ១៧នាក់/ស្រី ០៦នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter