#មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំប្រារពទិវាអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៣ ក្រោមប្រធានបទ "ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល" ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ លោក យឹម ណន អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំង២ ការិយាល័យជំនាញទាំង១០ ក៏ដូចជាមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជានារី សរុបចំនួន ៥០នាក់។