#នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម ប្រចាំសប្តាហ៍ និងលើកទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ ក្រោមកិច្ចដឹកនាំដោយ លោក យឹម ណន អនុប្រធានមន្ទីរទទួលបន្ទុករួម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំង2 ការិយាល័យជំនាញ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៣០នាក់ ក្នុងនោះស្រី្តចំនួន ១២នាក់។
គោលបំណង ដើម្បីផ្សព្វផ្សាយលិខិតផ្សេងៗ ពិភាក្សានិង ពិនិត្យរបាយការណ៍លទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងលើកទិសដៅការងារបន្តសម្រាប់សប្តាហ៍បន្ទាប់។