សិក្ខាសាលាស្តីពី លទ្ធផលអនុវត្តសកម្មភាព Smart
ចេញ​ផ្សាយ ០៣ កក្កដា ២០២៣
649

នាថ្ងៃសុក្រ ១៣ កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ បានចូលរួមសិក្ខាសាលាស្តីពី លទ្ធផលអនុវត្តសកម្មភាព Smart និងរៀបចំសូចនាករបង្ក្រាបបទល្មើសជលផលរយ:ពេល ៥ឆ្នាំ។ ក្នុងនោះមានវត្តមានអ្នកចូលរួមក្នុងអង្គសិក្ខាសាលានេះរួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលចំនួន ៥ ខេត្តគឺ កំពង់ស្ពឺ ព្រះវិហ៊ារ បន្ទាយមានជ័យ ឧត្តមានជ័យ និងខេត្តសៀមរាប ចំនួនអ្នកចូលរួមសរុបចំនួន ២៥រូប និងក្រុមសម្របសម្រួលសិក្ខាសាលាចំនួន ៦រូប មកពីនាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម ។ ដំណើរការសិក្ខាសាលាបានរៀបចំ និងប្រព្រឹត្តទៅស្ថិតនៅសណ្ឋាគារសុវណ្ណភូមិ ខេត្តកំពង់ឆ្នាំង។ក្រោមអធិបតីភាពលោកស្រី ជិន លក្ខិណា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល

ចំនួនអ្នកចូលទស្សនា
Flag Counter