ចុះគាំទ្របច្ចេកទេសដាំដុះដំណាំបន្លែដល់សមាជិកបណ្តុំអាជីវកម្មបន្លែ
ចេញ​ផ្សាយ ១៩ មិថុនា ២០២៣
179

ថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ជា ហុកលី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្រ្តីចំនួន១នាក់ បានចុះគាំទ្របច្ចេកទេសដាំដុះដំណាំបន្លែដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ស្ថិតក្នុងភូមិភែក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ។ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

សមាជិកឈ្មោះ អ៊ុ យ៉ុម បានដាំដុះដំណាំសណ្តែកគួរមានការលូតលាស់ល្អ  លើផ្ទៃដី ១៥០ម៉ែត្រការ៉េ  ទិន្នផលប្រមូលលើកមុនជាមធ្យម  ៤២០គីឡូក្រាម លក់រាយ ៤០០០រៀលក្នុង១គ.ក្រ និងដាំដុះដំណាំស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់នៅក្នុងផ្ទះសំណាញ់ ទំហំ ២៤០ម៉ែត្រការ៉េ មានលក្ខណៈលូតលាស់ល្អ  ទិន្នផលប្រមូលលើកមុនជាមធ្យម៦០០គីឡូក្រាម លក់រាយ ២៥០០រៀលក្នុង១គ.ក្រ ដោយពួកគាត់លក់នៅមុខរោងចក្រ និងទិញពូជពីផ្សារត្រាំខ្នារ។

ចំនួនអ្នកចូលទស្សនា
Flag Counter