ការអនុវត្តជីវសុវត្ថិភាព ការណែនាំបច្ចេកទេសចិញ្ចឹមសត្វ
ចេញ​ផ្សាយ ១៧ ឧសភា ២០២៣
128

នាថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ការងារមន្ត្រីការិយាល័យ ផលិតកម្ម និងបសុព្យាបាល ចុះពិនិត្យការអនុវត្តជីវសុវត្ថិភាព ណែនាំបច្ចេកទេសការចិញ្ចឹមសត្វ រួមមានដូចខាងក្រោម

១.កសិដ្ឋាន

  • ជ្រូក១លើក =២រោង =១០០០ក្បាល ភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
  • មាន់១លើក=២រោង=៨០០០ក្បាល ស្ថិតនៅ ភូមិតាគាំ ឃុំវល្ល័ស ស្រុកសំរោងទង សត្វទាំងអស់មានសុខភាពល្អ។

២.កសិករចិញ្ចឹម

  • គោ៥គ្រួសារ=៣៦ក្បាល នៅភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី សត្វទាំងអស់មានសុខភាពល្អ

៣.ការងារបសុព្យាបាល

ចុះបាញ់ថ្នាំសម្លាប់មេរោគនៅសត្តឃាតវាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ចំនួន ១លើក មន្ត្រីប្រចាំការស្រុកភ្នំស្រួចសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិចុះចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វគោក្របី លទ្ធផលដូចខាងក្រោម÷   

  • ការពារ អុតក្តាម សរុប = ១៦៦៤ក្បាល
  • ការពារ ដុំពក សរុប = ៣៦ ក្បាល

នៅ១៧ភូមិ ក្នុង១០ឃុំ នៃស្រុកសំរោងទង,ស្រុកភ្នំស្រួច,ឧដុង្គ,បសេដ្ឋ,គងពិសី,ឱរាល់។

៤.ការងារត្រួតពិនិត្យអនាម័យសត្វ សាច់ មន្រ្តីការិយាល័យ ប្រចាំការតាមស្រុកចុះតាមដានការតាំងលក់សាច់ តាមផ្សារសរុបចំនួន៣ផ្សារ ៣ស្រុក  =៣៦តូប

៥.សកម្មភាពផ្សេងៗ

  • លោក ឈឹម សុនា បានចូលរួមជាមួយក្រុមការងាររដ្ឋបាលខេត្ត មន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ បរិស្ថាន ចុះត្រួតពិនិត្យ ការអនុវត្តកិច្ចសន្យានៃសៀវភៅបន្ទុករបស់ម្ចាស់សត្តឃាតដ្ឋាននៅក្រុងច្បារមន,ស្រុកសំរោងទង, ស្រុកសាមគ្គីមុនីជ័យ, ក្រុងឧដុង្គម៉ែជ័យ ។
  • លោក សេក ចិន និងមន្ដ្រីកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ  បានចុះជម្រុញកសិករប្រើប្រាស់ជីឡជីវឧស្ម័ន ផ្ដល់បច្ចេកទេស លាយជីអង្កាមនិងជីឡ លើដំាដំណាំ ត្រកួន ខ្ទី ស្ពៃក្រញាញ់  កសិករឈ្មោះ ម៉ែន ចម្រើន  នៅភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង នឹងភូមិ ស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង
ចំនួនអ្នកចូលទស្សនា
Flag Counter