ប្រជុំបូកសរុបលទ្ធផការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តខែមិនា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៣
289

ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។

-លោកនាយខណ្ឌបានចូលរួមប្រជុំបូកសរុបលទ្ធផការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តខែមិនា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរ ។ កិច្ចប្រជុំនេះដឹកនាំដោយលោកប្រធានមន្ទីរ ដោយមានការចូលរួមពីសំណាក់លោកនាយខណ្ឌទាំង ២ និងថ្នាក់ដឹកនាំកា/រិ ទាំង ១០ ចំណុះមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំកា/ រិ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកទាំង ៨ ផងដែរ។

-ក្រុមការងារខណ្ឌរដ្ឋបាលជលផល បានទទួលការទំនាក់ទំនងពីក្រុមលោកគ្រូៗអញ្ជើញមកពីសាលាអនុវិទ្យាល័យអង្គសាយ ឃុំទួលសាលា ស្រុកបសេដ្ឋ ដើម្បីសុំឲ្យមន្ត្រីខណ្ឌរដ្ឋបាលជលផល ជួយបើកវគ្គបណ្តុះបណ្តាលក្នុងកម្មវិធី បំណិនជីវិតដល់សិស្សានុសិស្សចំនួន ១វគ្គ។ ក្រុមការងារខណ្ឌរដ្ឋបាលជលផល ក៏បានឯកភាពផ្តល់វគ្គបណ្តុះបណ្តាលនេះនៅដើមខែមេសា ឆ្នាំ២០២២។

-ក្រុមការងារជលផល បានរៀបចំសម្អាតស្រះ នៅខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter