ការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី
ចេញ​ផ្សាយ ២៣ មករា ២០២៣
198

 

          មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នាថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣

ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ បានជូលរួមវគ្គសិក្ខាសាលាបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីការផ្តល់និងការគ្រប់គ្រងថវិកាសម្រាប់ ដំណើរ ការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី បានដំណើរការ រយះពេល២ថ្ងៃមកហើយ ដែលជាគណះកម្មការសហគមន៍ស្រះជម្រកត្រី បានទទួលចំណេះដឹង មួយចំនួនបន្ថែមទៀត ពីលោក ទេព ផល្លី នាយផ្នែករដ្ឋបាលជលផលសំរោងទង ដែលជាសម្របសម្រួល និងបទបង្ហាញ ស្តីពី :

- ការអនុវត្ត និងគ្រប់គ្រងថវិការនៅសហគមន៍ នេសាទ/សហគមន៍ស្រះជម្រកត្រី

- ការបើក និងការគ្រប់គ្រងគណនីធនាគារ របស់សហគមន៍នេសាទ/សហគមន៍ស្រះជម្រកត្រី

- លក្ខខណ្ឌក្នុងការចំណាយប្រចាំត្រីមាស នីតិវិធីចំណាយថវិការ

- របាយការណ៍ប្រចាំមាស និងប្ចាំឆ្នាំ

បង្ហាញពីឧបសម្ព័ន្ធ ទម្រង់សម្រាប់ប្រើប្រាស់

អនុវត្តបំពេញទម្រង់សម្រាប់ប្រើប្រាស់

 

ចំនួនអ្នកចូលទស្សនា
Flag Counter