ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងសិក្សាស្រាវជ្រាវប្រមូលធាតុចូល
ចេញ​ផ្សាយ ១២ កញ្ញា ២០២២
118

ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នាថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ។

លោក សឿន សាន់ដា អនុប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងសិក្សាស្រាវជ្រាវប្រមូលធាតុចូល ដើម្បីរៀបចំគម្រោង កេសារ ក្រោមការដឹកនាំដោយលោក ម៉េង ស័ក្តភូសិត តំណាង អង្គការ IFAD ប្រចាំប្រទេសកម្ពុជា និងមានការចូលរួម ដោយលោក ញ៉ាញ់ ជៀបហង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ជាធរស្រុក ថ្នាក់ដឹកនាំការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរឃុំ និងកសិករចូលរួមប្រមាណ ៣០នាក់ ដែលរៀបចំឡើងនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សា ប្រមូលធាតុចូល ដើម្បីសរសេរ និងរៀបចំគម្រោង កេសារ ដែលគម្រោងនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៤។

ចំនួនអ្នកចូលទស្សនា
Flag Counter