សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការធ្វើបច្ចុប្បន្នភាពលើការកត់ត្រា និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុកម្មវិធី CAPFISH-Capture
ចេញ​ផ្សាយ ២៣ សីហា ២០២២
106

ខណ្ឌរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ

នាថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២

-មន្ត្រីចំនួន២រូប បានចួលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការធ្វើបច្ចុប្បន្នភាពលើការកត់ត្រា និងរៀបចំរបាយការ​ណ៍ហិរញ្ញវត្ថុកម្មវិធី CAPFISH-Capture តាមប្រព័ន្ធគណនេយ្យអេឡិចត្រូនិក sage 50 ដែលរៀបចំចំនួន២ថ្ងៃ គឺថ្ងៃទី២២ ដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលជលផល អញ្ជើញចូលរួមបើកសិក្ខាសាលា ដោយ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានរដ្ឋបាលជលផល និងចូលរួមដោយ សិក្ខាកាមចំនួន ៣០រូប ។

អង្គសិក្ខាសាលានេះ មានគោលបំណងផ្តល់នីវចំណេះដឹងបន្ថែមដល់មន្ត្រីគ្រប់គ្រង និងមន្ត្រីជំនាញក្នុងការកត់ត្រា និងផលិតរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធគណនេយ្យអេឡិចត្រូនិក Sage 50 សម្រាប់ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលរបស់កម្មវិធី CAPFISH-Capture នៃអធិការដ្ឋានរដ្ឋបាលជលផលសម្រាប់ការអនុវត្តសកម្មភាពកម្មវិធីនៅក្នុងឆ្នាំ២០២២ (AWPB 2022)។

 

ចំនួនអ្នកចូលទស្សនា
Flag Counter