នាថ្ងៃអង្គារ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ។
ការិយាល័យផលិតកម្ម និងបសុព្យាបាលចុះពិនិត្យការអនុវត្តជីវសុវត្ថិភាពណែនាំបច្ចេកទេសលទ្ធផលដូចខាងក្រោម៖
១/ ការងារផលិតកម្ម
-កសិដ្ឋានជ្រូក២លើក=៨រោង=៤០០០ក្បាល ស្ថិតនៅភូមិខ្នាតកន្ទួត ឃុំស្វាយចចឹប ស្រុកបសេដ្ឋ
ភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី
-កសិដ្ឋានមាន់២លើក=៣រោង=៣៤០០០ក្បាល នៅភូមិតាគាំ ឃុំវល្ល័ស ស្រុកសំរោងទង និងភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ សត្វទាំងអស់មានសុខភាពល្អ។
+កសិករចិញ្ចឹម ÷
-មាន់៣គ្រួសារ=១៨៦ក្បាល នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច
-គោ៤គ្រួសារ=២៤ក្បាល នៅភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គសត្វទាំងអស់មានសុខភាពល្អ។
-មន្ត្រីជំនាញបង្កាត់សិប្បនិម្មិតចុះបង្កាត់គោសិប្បនិម្មិត ចំនួន១ក្បាល នៅភូមិកណ្តោលផើម ឃុំរលាំងគ្រើល ស្រុកសំរោងទង
២/ ការងារបសុព្យាបាល
-ការងារត្រួតពិនិត្យអនាម័យសត្វ សាច់មន្ត្រីប្រចាំការតាមស្រុកចុះត្រួតពិនិត្យអនាម័យសត្វសាច់ តាមសត្តឃាតដ្ឋាននិងកន្លែងតាំងលក់ តាមស្រុកសរុបចំនួន ៤០លើក។
៣/ សកម្មភាពផ្សេងៗ
- ថ្នាក់ដឹកនាំ និងមន្ត្រីការិ.បសុ សហការ ការិ.កសិកម្ម ភ្នាក់ងារផ្សព្វផ្សាយឃុំចុះប្រជុំរៀបចំ ចុះកិច្ចសន្យាភាគីពាក់ពន្ធ័ និងបណ្តុំអាវកម្មចិញ្ចឹមមាន់ ចំនូន៣ទីតាំងគឺនៅស្រុកគងពិសី,ស្រុកបសេដ្ឋ,ស្រុកភ្នំស្រួច អ្នកចូលរួមសរុប ៩៥នាក់(ស្រី៣៩នាក់)។
៤/ តម្លៃសត្វ,ស៊ុតមាន់ ទា÷
+តម្លៃមា៣សាសន៍ =៧ ៣០០រ/គគ្រ
+តម្លៃ មាន់ស =៥៦០០រ/គក្រ
+តម្លៃ មាន់ស្រែ=១៦០០០រ_១៨០០០រ/គក្រ
+តម្លៃ ជ្រូករស់ =១២ ៥០០រ/គក្រ
+តម្លៃ ពងមាន់ =៣៣០_៣៦០រ/គ្រាប់
+តម្លៃ ពងទា =៤០០រ_៤៤០រ/គ្រាប់