មាតិកា
ចុះបើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងបណ្តុំអាជីវកម្មដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈការផ្តល់បច្ចេកទេសចិញ្ចឹមកង្កែប របស់កម្មវិធី ASPIRE
ចេញ​ផ្សាយ ១៤ កក្កដា ២០២២
167

          ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ ដឹកនាំដោយលោក ផុន ប៉ិច នាយខណ្ឌ និងលោក មឿន ចាន់ណា មន្ត្រីខណ្ឌ បានធ្វើការចុះបើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងបណ្តុំអាជីវកម្មដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈការផ្តល់បច្ចេកទេសចិញ្ចឹមកង្កែប របស់កម្មវិធី ASPIRE ដល់ក្រុមបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបនៅក្នុងភូមិអូរចារ្យ១ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ដោយមានកសិករចូលរួមសរុបចំនួន៨៥នាក់/ស្រី៣៨នាក់ មកពីបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបចំនួន៤បណ្តុំនៅឃុំគោលដៅចំនួន២ឃុំ មានដូចជា៖

១. បណ្តុំចិញ្ចឹមកង្កែបនៃភូមិសិរីអណ្តែត ឃុំនិទាន

២. បណ្តុំចិញ្ចឹមកង្កែប នៃភូមិត្រពាំងស្តៅ ឃុំនិទាន

៣. បណ្តុំចិញ្ចឹមកង្កែបនៃភូមិអូរចារ្យ១ ឃុំពោធិ៍ម្រាល និង

៤. បណ្តុំចិញ្ចឹមកង្កែប នៃភូមិអូរចារ្យ២ ឃុំពោធិ៍ម្រាល។

ចំនួនអ្នកចូលទស្សនា
Flag Counter