មាតិកា
ការគ្រប់គ្រង និងបច្ចេកទេស
ចេញ​ផ្សាយ ១១ កក្កដា ២០២២
147

         នាពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនិងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២

ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម

+លោកជា ហុកលី ប្រធានការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម   បានចុះប្រជុំវាយតម្លៃ ដាក់ពិន្ទុបណ្តាអាជីវកម្មបន្លែ ដើម្បីឈានទៅជំហាន២ របស់កម្មវិធី ASPIRE នៅភូមិដូនទិព្វ ឃុំប្រាំបីមុម ស្រុកថ្ពង មានអ្នកចូលរួមសរុប ១៩នាក់ ស្រី ៩នាក់។

+មន្រ្តីចំនួន៤នាក់ បានចុះពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងសមាជិកបណ្ដុំអាជីវកម្មបន្លែស្ដីពីការគ្រប់គ្រង និងបច្ចេកទេស ដល់សមាជិកបណ្ដុំអាជីវកម្មបន្លែ ចំនួន ៤បណ្ដុំ របស់កម្មវិធី Aspire និងមានការសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងភ្នាក់ងារផ្សព្វផ្សាយឃុំ មានទីតាំងដូចខាងក្រោម៖

១. លោក ជួប ម៉ូវ បានចុះនៅភូមិភែក ឃុំស្រង់ ស្រុកគងពិសី កសិករសរុប៣០នាក់ ស្រី៨នាក់។                                                                                                               

២. លោក ហុង ហេង បានចុះនៅភូមិព្រៃទឹង ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច កសិករសរុប២៧នាក់ ស្រី៦នាក់ ។

៣.លោកស្រី យ៉ាង យន បានចុះនៅភូមិក្រាំងប្រស្រុក ឃុំគិរីវន្ត ស្រុកភ្នំស្រួចកសិករចូលរួមសរុប២១នាក់  ស្រី១០នាក់។

៤. លោក ចឹក ស៊ីម បានចុះនៅភូមិក្រាំងតាកន ឃុំតាំងស្យា ស្រុកភ្នំស្រួច កសិករចូលរួមសរុប២៣នាក់ ស្រី១៤។

សូមអរគុណ

ចំនួនអ្នកចូលទស្សនា
Flag Counter