វគ្គបណ្តុះបណ្តាលស្តីពីការលើកកំពស់ការអនុវត្តការធ្លាក់ចុះគុណភាពដីនៅតំបន់ខ្ពង់រាប
ចេញ​ផ្សាយ ១៣ មិថុនា ២០២២
131

ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២៖

១.លោក សឿន សាន់ដា អនុប្រធានការិយាល័យ និងលោក ហុង ហេង មន្ត្រីការិយាល័យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការលើកកំពស់ការអនុវត្តល្អ ដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីនៅតំបន់ខ្ពង់រាប ដោយរៀបចំទ្បើងនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកស្រី ទុយ សុខខេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ដែលមានអ្នកចូលរួមសរុបចំនួន ២៧នាក់ស្រី១៦នាក់។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី ផ្តល់ជូនកសិករនូវបច្ចេកទេសគ្រប់គ្រងដីនៅតំបន់ខ្ពង់រាបដើម្បីធ្វើកសិកម្ម ទប់ស្កាត់ឱនភាពដី។

២.លោកភួង ផេន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះគាំទ្របចេ្ចកទេសផលិតកម្មដំណាំបន្លែ ក្នុងបណ្តុំអាជីវកម្មបន្លែរបស់កម្មវិធីAspire នៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង។  បានជួបជាមួយកសិករឈ្មោះ  អ៊ិត ភារុណ  កំពុងដាំដុះដំណាំត្រសក់ លើផ្ទៃដី២៦អា ក្នុងដំណាក់កាលប្រមូលផល។  អ្នកបច្ចេកទេសសង្កេតឃើញថាការលូតលាស់របស់ដំណាំខាងលើនេះ មានការលូតលាស់មធ្យម កសិករប្រមូលផលត្រសក់លក់អោយឈ្មួញកណ្ដាល១គីឡូ បានតម្លៃ១៨០០-២០០០ រៀល។ ក្នុងនោះដែរមានបញ្ហាប្រឈមមួយចំនួនដូចជា៖ដង្កូវស៊ីស្លឹកតិចតួចលើដំណាំ និងធាតុចូលកសិកម្មថ្លៃ ក្នុងនោះក្រុមការងារបានណែនាំកសិករ ចាប់ដង្កូវញិនដោយដៃ និងណែនាំអោយគាត់ធ្វើជីកំប៉ុស្តិ៍ទឹក  ដោយមានការផ្សំពី ពងមាន់ ៣គ្រាប់ កាពិ១ចុងស្លាបព្រា ប៊ីចេង ០.៥ស្លាបព្រាកាហ្វេ ច្របល់ចូលគ្នា ហើយច្រកចូលដបទឹក ១.៥ លីត្រ ចំនួន៣ដប ដោយប្រើទឹកអណ្តូង និងស្រះ ដោយទុកហាលថ្ងៃ និងបង្វិលវាចុះឡើង ដើម្បីឱ្យវាឆាប់ប្រែពណ៌មកជាក្រហម ហើយទុកវាក្នុងរយៈពេល ២សប្តាហ៍ ទើបវាមានប្រសិទ្ធភាពល្អ និងអាចប្រើប្រាស់បាន។  ជីកំប៉ុស្តិ៍ទឹកនេះ គឺវាជំនួយដល់ដី ឬស ស្លឹក និងដើមរបស់បន្លែ។ ប្រើជីកំប៉ិស្តិបន្ថែមទៀតដើម្បីអោយដំណាំទទួលបានទិន្នផលខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter