សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃអង្គារ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៨ ឧសភា ២០២២
209

                   សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃអង្គារ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២

១-លោកប្រធានមន្ទីរចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយនិង ក្របខណ្ឌយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម ឆ្នាំ ២០២២-២០២៦ក្រោមអធិបតីភាព ឯ ឧ ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ នៅសណ្ឋាគារហុីម៉ាវារី។

២-ការងារផលិតកម្ម និងបសុព្យាបាល

ក-ការងារផលិតកម្ម ÷

+ចុះពិនិត្យការអនុវត្តជីវសុវត្ថិភាព ណែនាំបច្ចេកទេស

-កសិដ្ឋានជ្រូក១លើក ២រោង ១២០០ក្បាលនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ

-កសិដ្ឋានមាន់២លើក ៣រោង ១៤០០០ក្បាល នៅភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ និងភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ សត្វទាំងអស់មានសុខភាពល្អ។

+កសិករចិញ្ចឹម ÷

-គោ៣គ្រួសារ ២១ក្បាលនៅភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ

-ជ្រូក៣គ្រួសារ ១៦ក្បាល នៅភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱាល់

-មាន់៥គ្រួសារ ១៨០ក្បាល នៅភូមិសន្តិភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង សត្វទាំងអស់មានសុខភាពល្អ។

-មន្ត្រីជំនាញបង្កាត់សិប្បនិម្មិតបានចុះជំរុញ និងផ្សព្វផ្សាយការបង្កាត់សិប្បនិម្មិតគោបានចំនួន ២ក្បាល នៅភូមិដូនគ្រី ឃុំរលាំងគ្រើល និងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង។

ខ-ការងារបសុព្យាបាល÷

-ចុះព្យាបាលគោឈឺចំនួន ៧ក្បាល នៅ៥ភូមិ ៣ឃុំ នៅស្រុកសំរោងទង,ឱរ៉ាល់ ឧដុង្គ រោគសញ្ញា រាគ ,ហើមស្មា,ក្តៅដង្ហក់។

គ-ការងារត្រួតពិនិត្យអនាម័យសត្វ សាច់

-មន្ត្រីប្រចាំការតាមស្រុកចុះត្រួតពិនិត្យអនាម័យ សត្វ សាច់ តាមសត្តឃាតដ្ឋាននិងកន្លែងតាំងលក់ តាមស្រុកសរុបចំនួន ៣៩លើក។

៣-ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ

-លោកនាយរងខណ្ឌរដ្ឋបាលជលផលចំនួន១រូប និងមន្ត្រីខណ្ឌចំនួន១រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលើគោលការណ៍ណែនាំស្តីពីការផ្តល់ និងការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី នៅកម្ពុជា ក្នុង

                   កិច្ចប្រជុំនេះ សិក្ខាកាមចូលរួមចំនួន ៥០រូប មកពីរដ្ឋបាលជលផល អធិការដ្ឋានខាងត្បូងបឹងទន្លេសាប និង ៥ខេត្តចួលរួម មាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ចំនួន២៧នាក់។ កម្មវិធីសិក្ខាសាលា នៅសណ្ឋាគារខេមរា១ ខេត្តបាត់ដំបង មានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានគោលបំណង ផ្តល់នូវសិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលលើគោលការណ៍ណែនាំអំពីការផ្តល់ និងការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិរឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីដល់មន្ត្រី ខណ្ឌរដ្ឋបាលជលផលចំនួន២០ និងមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផល ដែលជាអ្នកទទួលបន្ទុកលើ សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីដែលទទួលថវិកាខ្នាតតូចពីរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ដោយមានការ ផ្តល់ប្រឹក្សា និងគាំទ្របច្ចេកទេសពីដំណើរការអនុវត្តគោលការណ៍ណែនាំ និងការគ្រប់គ្រងហិរញ្ញវត្ថុពីមន្ត្រីជំនាញបណ្តុះបណ្តាលហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ជាតិរបស់អង្គការ FAO នៃគម្រោងគាំទ្របច្ចេកទេស CAPFISH-Capture។

៤-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-នាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អាគារឧប្បដ្ឋានសាលាវត្តគីរីរុក្ខា ហៅវត្តសំពៅផុស ស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ។

-លោក អ៊ូ សាមឿន នាយរងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងលោក ថាយ ណារ៉ា នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្ពង បានចុះផ្សព្វផ្សាយបច្ចេកទេសការចិញ្ចឹមមាន់ជាលក្ខណះគ្រួសារ ដល់ប្រជាពលរដ្ឋនៅភូមិតាំងពោធិ៍ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ អ្នកចូលរួមមានចំនួន ៣៥នាក់ ។

-សង្កាត់រដ្ឋបាលព្រៃឈើថ្ពង បានប្រគល់កូនឈើ(ក្ងោក) ជូនលោកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាំបីមុម ចំនួន ៣៥ ដើម និងប្រជាជនក្នុងភូមិត្រពាំងត្រោក ចំនួន៣០ដើម។

-លោកឡាង អូន នាយសង្កាត់ រព۔គរវ និងលោកប៊ន វណ្ណារេត នាយរង សរព۔គរវ បានជួបពិភាក្សាជាមួយលោក អ៊ួង សុភ័ណ្ឌ ស្មៀនឃុំអូរ(លោកស្រីមេឃុំនិងក្រុមប្រឹក្សាឃុំជាប់រវល់) ដើម្បីផ្សព្វផ្សាយបច្ចេកទេសដាំបន្លែជូនកសិករ។ជាលទ្ធផលយើងរង់ចាំជួបពិភាក្សាផ្ទាល់ជាមួយលោកស្រីមេឃុំអូរ។ ដោយឡែកឃុំតាំងស្យាយើងបានណាត់ជួបនឹងត្រូវផ្សព្វផ្សាយបច្ចេកទេសដាំបន្លែនៅព្រឹក ភូមិក្រាំងតាកន។

-លោកយូ សេង នាយរង ផរព កំពង់ស្ពឺនិងលោកញេប ឆេង មន្រ្តីកិច្ចសន្យាបានចុះល្បាតដីក្រុមហ៊ុនអ៊ុង គង្គា ភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជាលទ្ធផល:ពុំជួបការឈូសឆាយ ភ្ជួររាស់ថ្មីឡើយ។

៥-កម្មវិធី ASPIRE

-មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំការស្រុក សហការភ្នាក់ងារផ្សព្វផ្សាយឃុំចុះពង្រឹងសមត្ថភាពថ្នាក់ដឹកនាំនិងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ៤កន្លែង ស្រុកគងពិសី,បសេដ្ឋនិងស្រុកថ្ពង មានអ្នកចូលរួមសរុប ៤៨នាក់ (ស្រី ២០នាក់)។ -លោក ឈាង ផល្លា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីប្រចាំខេត្ត កម្មវិធី ASPIRE សហការភ្នាក់ងារផ្សព្វផ្សាយឃុំគីរីវន្ត បានចុះពិនិត្យវឌ្ឍនភាពបណ្តុំអាជីវកម្មចិញ្ចឹមមាន់ គ្រួសារលោក យឹម ចាន់ថុល ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិក្រាំងប្រស្រុក ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ទូរស័ព្ទ ០៩៦២២២១៤៣៤) ។ បច្ចុប្បន្ននេះគ្រួសាររបស់គាត់បាននិងកំពុងចិញ្ចឹមមាន់ចំនួន ១១០ ក្បាល មានទូភ្ញាស់ពងមាន់មួយគ្រឿង លោក បានលក់កូនមាន់ពូជ និងមាន់សាច់ កូនមាន់ជូនសមាជិកបណ្តុំអាជីវកម្មក្នុងភូមិជាមួយបានចំនួន ៥២ ក្បាល ក្នុងតម្លៃ ៥០០០ ៛/ក្បាល និងមាន់សាច់ចំនួន ២០ក្បាល ស្មើនឹង ៣២ គ.ក្រ ដែលក្នុងនោះមាន់ឈ្មោលលក់ក្នុងតម្លៃ១៨០០០ ៛/គ.ក្រ មាន់ញីលក់ក្នុងតម្លៃ ២០០០០ ៛/គ.ក្រ ។ បញ្ជាក់ថា បណ្តុំអាជីវកម្មចិញ្ចឹមមាន់នៅក្នុងឃុំគិរីវន្ត ស្រុកភ្នំស្រួច ចំនួន ២ បណ្តុំ មានសមាជិកសរុបចំនួន ៣០ គ្រួសារ (ស្រី ២០) ត្រូវបានចងក្រង និងគាំទ្របច្ចេកទេសតាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០២០ ដែលអនុវត្តដោយអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា តាមវិធីសាស្ត្រផ្សព្វផ្សាយការផ្តល់សេវាកម្មតាមរយៈកិច្ចសន្យាពីខាងក្រៅ និងគាំទ្របន្តដោយមន្ត្រីជំនាញការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រួច និងការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter