សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃចន្ទ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៧ ឧសភា ២០២២
147

សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃចន្ទ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២

១-ការងារក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

-លោក ជួបម៉ូវ មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះគាំទ្របចេ្ចកទេសផលិតកម្មដំណាំស្រូវដើមរដូវ របស់កសិករឈ្មោះជា ជឿន នៅភូមិរំលោងសំរោងទងក្រោម ឃុំសំរោងទង ស្រុកសំរោងទង កំពុងធ្វើស្រូវពង្រោះលើផ្ទៃដីប្រមាណ២៥អា ក្នុងដំណាក់កាលលូតលាស់។ សំរាប់ស្ថានភាពទូទៅមានការលូតលាស់ល្អ ពុំមានជំងឺទេ ចំណែកឯទឹកគ្រប់គ្រាន់។គោលបំនងសកម្មភាពចុះតាមដាននេះគឺដើម្បីផ្ដល់បច្ចេកទេសបន្ថែម អោយកសិករមានមូលដ្ឋានថែទាំអោយបានលូតលាស់ល្អនិងទទួលបានទិន្នផលកាន់តែល្អបន្ថែមទៀត។

២-ការងារនីតិកម្មកសិកម្ម

-លោក ភួង ប៉ុន្នី ប្រធានការិយាល័យ និងលោក ពីង ទិត អនុប្រធានការិយាល័យ បានចូលរួមសិក្ខាសាលា ស្តីអំពី ការអនុញ្ញាតអោយប្រើប្រាស់ថ្នាំ Tricyclazole ឡើងវិញ នៅមន្ទីកសិកម្មខេត្តតាកែវ ក្រោមអធិបតីភាព លោក ភុំ រ៉ា ប្រធាននាយកដ្ឋាន នីតិកម្មកសិកម្ម ដែលមានសិក្ខាកាមមកពី ០៥ខេត្ត អ្នកចូលរួម សរុបចំនួន ៧0នាក់។

៣-ការងារផលិតកម្ម និងបសុព្យាបាល

ក-ការងារផលិតកម្ម ÷

+ចុះពិនិត្យការអនុវត្តជីវសុវត្ថិភាព ណែនាំបច្ចេកទេស

-កសិដ្ឋានជ្រូក១លើក ២រោង ១២០០ក្បាលនៅភូមិត្រពាំងទាប ឃុំមហាឫស្សី ស្រុកគងពិសី

-កសិដ្ឋានមាន់១លើក ១រោង ៣០០០ក្បាល នៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទងសត្វទាំងអស់មានសុខភាពល្អ។

+កសិករចិញ្ចឹម ÷

-គោ៦គ្រួសារ ២៥ក្បាលនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់

-ជ្រូក២គ្រួសារ ៥០ក្បាល នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី

-មាន់១គ្រួសារ ៨៥០ក្បាល នៅភូមិក្រាំងសេរី ឃុំគីរីវន្ត ស្រុកភ្នំស្រួចសត្វទាំងអស់មានសុខភាពល្អ។

ខ-ការងារបសុព្យាបាល÷

-ចុះព្យាបាលគោឈឺចំនួន ៥ក្បាល នៅ៤ភូមិ ៣ឃុំ នៅស្រុកសំរោងទង,ឱរ៉ាល់ រោគសញ្ញា រាគ ,ហើមស្មា,ក្តៅដង្ហក់។

គ-ការងារត្រួតពិនិត្យអនាម័យសត្វ សាច់ មន្ត្រីប្រចាំការតាមស្រុកចុះត្រួតពិនិត្យអនាម័យ សត្វ សាច់ តាមសត្តឃាតដ្ឋាននិងកន្លែងតាំងលក់ តាមស្រុកសរុបចំនួន ៣៥លើក។

៤-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌ រួមជាមួយលោក ឆែ ពេជ្រ អនុប្រធានមន្ទីរ កសក.កស្ព បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពីបច្ចេកទេសស៊ើបអង្កេតលើការសម្អាតប្រាក់ពីបទល្មើសព្រៃឈើ និងសត្វព្រៃ ។

-សង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ បានចុះយកចំណុច និយាមកា ដីឈូសឆាយមានទំនាស់រវាងសហគមន៍តំបន់ការពារធម្មជាតិមេត្តាធម៌ និងយោធា (ង៧០)នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយសហការជាមួយគណ:កម្មការសហគមន៍តំបន់ការពារ និងមន្ត្រីបរិស្ថាន ដើម្បីមានមូលដ្ឋានរាយការណ៍ទៅរដ្ឋបាលព្រៃឈើបញ្ជាក់ថាការឈូសឆាយដីនៅតំបន់នោះមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ទេ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter