ចុះគាំទ្រផលិតកម្មដំណាំបន្លែ
ចេញ​ផ្សាយ ០៩ ឧសភា ២០២២
67

ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២

១.លោក ហុង ហេង  មន្ត្រីការិ.បានចុះប្រជុំបណ្តាញទីផ្សារកសិកម្មរវាងអ្នកប្រមូលទិញ  និងសមាជិកបណ្តុំអាជីវកម្មស្រូវ ភូមិរឿងពើង ឃុំស្គុះ ស្រុកសំរោងទង កសិករចូលរួមសរុប៤៥នាក់។

២.លោកស្រី លី ធីវី អនុប្រធានការិ.និងលោកស្រីយ៉ាង យន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

បានចុះគាំទ្រផលិតកម្មដំណាំបន្លែ របស់កសិករឈ្មោះសាយ យ៉ាន ស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង កំពុងដាំដុះដំណាំម្រះ លើផ្ទៃដី៥អា ក្នុងដំណាក់កាលចេញផ្លែ និងបញ្ហាជួបប្រទះ គឺមានរុយចោះផ្លែ និងធាតុចូលកសិកម្មមានតម្លៃថ្លៃ។ ដំណោះស្រាយ អ្នកបច្ចេកទេសណែនាំអោយធ្វើការរុំផ្លែម្រះជាមួយក្រណាត់ ជៀសវាងការចោះរបស់រុយចោះផ្លែ និងប្រើប្រភេទអ័កម៉ូន ជាអន្ទាក់សម្រាប់កំចាត់រុយចោះផ្លែទាំងនោះ និងបានណែនាំអោយគាត់ធ្វើជីកំប៉ុស្តិ៍ទឹក  ដោយមានការផ្សំពី ពងមាន់ ៣គ្រាប់ កាពិ១ចុងស្លាបព្រា ប៊ីចេង ០.៥ស្លាបព្រាកាហ្វេ ច្របល់ចូលគ្នា ហើយច្រកចូលដបទឹក ១.៥ លីត្រ ចំនួន៣ដប ដោយប្រើទឹកអណ្តូង និងស្រះ ដោយទុកហាលថ្ងៃ និងបង្វិលវាចុះឡើង ដើម្បីឱ្យវាឆាប់ប្រែពណ៌មកជាក្រហម ហើយទុកវាក្នុងរយៈពេល ២សប្តាហ៍ ទើបវាមានប្រសិទ្ធភាពល្អ និងអាចប្រើប្រាស់បាន។  ជីកំប៉ុស្តិ៍ទឹកនេះ គឺវាជំនួយដល់ដី ឬស ស្លឹក និងដើមរបស់បន្លែ។

ចំនួនអ្នកចូលទស្សនា
Flag Counter