នាថ្ងៃចន្ទ ២ កើត ខែពិសាខ ឆ្នាំខាល ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៣ ឧសភា ២០២២
107
នាថ្ងៃចន្ទ ២ កើត ខែពិសាខ ឆ្នាំខាល ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម មន្ត្រីចំនួន ០៧នាក់ បានចុះពង្រឹងសមត្ថភាពថា្នក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មស្រូវស្តីពីការ គ្រប់គ្រង និងបច្ចេកទេស ចំនួន ៧វគ្គ កសិករសរុបចំនួន១៩១នាក់ Aspire នៅទីតាំងដូចខាងក្រោម៖ ១.លោកស្រី លី ធីវី អនុប្រធានការិយាល័យ បានចុះពង្រឹងសមត្ថភាពថា្នក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មស្រូវស្តីពីការគ្រប់គ្រង និងបច្ចេកទេស នៅភូមិពង្រ ឃុំស្រង់ស្រុកគងពិសី កសិករចូលរួមសរុប២៣នាក់ ។ - លោក ហុង ហេង មន្រ្តីការិយាល័យ ចុះពង្រឹងសមត្ថភាពថា្នក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មស្រូវស្តីពីការគ្រប់គ្រង និងបច្ចេកទេស នៅភូមិទួលស្តៅ ឃុំក្រាំងចេក ស្រុកឧដុង្គ កសិករចូលរួមសរុប ២១នាក់។ - លោក ចឹក ស៊ីម មន្រ្តីការិយាល័យ បានចុះពង្រឹងសមត្ថភាពថា្នក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មស្រូវស្តីពីការគ្រប់គ្រង និងបច្ចេកទេស នៅភូមិព្រៃទទឹង ឃុំវាលពង់ ស្រុកឧដុង្គ កសិករចូលរួមសរុប៣០នាក់ ។ -លោក ជួប ម៉ូវ មន្រ្តីការិយាល័យ បានចុះពង្រឹងសមត្ថភាពថា្នក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មស្រូវស្តីពីការគ្រប់គ្រង និងបច្ចេកទេស ភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី កសិករចូលរួមសរុប៣០នាក់។ -លោកស្រី ជា មករា មន្រ្តីការិយាល័យ បានចុះពង្រឹងសមត្ថភាពថា្នក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មស្រូវស្តីពីការគ្រប់គ្រង និងបច្ចេកទេស ភូមិពោធិ ឃុំវាលពង់ ស្រុកឧដុង្គ កសិករចូលរួមសរុប៣១នាក់។ -លោកស្រី សាយ ភក្រ្តា មន្រ្តីការិយាល័យ បានចុះពង្រឹងសមត្ថភាពថា្នក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មស្រូវស្តីពីការគ្រប់គ្រង និងបច្ចេកទេស ភូមិព្រៃខ្ញែរ ឃុំវាល ស្រុកគងពិសី កសិករចូលរួមសរុប៣០នាក់។ -លោកស្រី យ៉ាន យន មន្រ្តីការិយាល័យ បានចុះពង្រឹងសមត្ថភាពថា្នក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មស្រូវស្តីពីការគ្រប់គ្រង និងបច្ចេកទេស ភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី កសិករចូលរួមសរុប២៦នាក់។ ២.លោកស្រី សួង សុធា មន្រ្តីការិយាល័យ បានចុះគាំទ្រផលិតកម្មដំណាំបន្លែ នៅភូមិដំរីស្លាប់ ឃុំព្រៃវិហារ ស្រុកគងពិសី បានជួបជាមួយកសិករឈ្មោះ មឿង ស៊ីវ៉េត កំពុងដាំដុះដំណាំត្រឡាច លើផ្ទៃដី១០អា ក្នុងដំណាក់កាលប្រមូលផល។ អ្នកបច្ចេកទេសសង្កេតឃើញថា មានការលូតលាស់ល្អបង្គួរ ប្រភពទឹកបានពីប្រឡាយ កសិករប្រមូលផលត្រឡាចលក់អោយឈ្មួញកណ្ដាល១គីឡូ បានតម្លៃ៧០០ រៀល។បញ្ហាជួបប្រទះ មានស្មៅដុះច្រើន ជាដំណោះស្រាយ អ្នកបច្ចេកទេសណែនាំអោយគាត់សំអាតស្មៅអោយបានញឹកញាប់។
ចំនួនអ្នកចូលទស្សនា
Flag Counter