ពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២៥ មេសា ២០២២
94

ព្រឹកថ្ងៃអាទិត្យ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន ឌីហឹស្ស ធីអិមអេច បានប្រារព្វពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

         

          ក្នុងពិធីទទួលស្វាគមន៍ និងរួមដំណើរប្រតិភូក្នុងឱកាសនេះ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឧដុង្គ ចូលរួមពិធីសម្ពោធនេះ ។

 

          តាមការបញ្ចាក់របស់លោកអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា ៖ ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុមហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង ១១១ ឆ្នាំមកហើយ គឺជំនាន់ទី៥ នៃដូនតាដែលជាស្ថាបនិកបង្កើតក្រុមហ៊ុននេះនៅប្រទេសហូឡង់។ ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥ លានដុល្លារ សាងសង់រោងចក្រលើផ្ទៃដីចំនួន ៧១៥៤ ម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ១៥ ០០០ តោន/ខែ ប្រើកម្មករ ៥២ នាក់។ មានផែនការផលិតចំណីសត្វ ១៨០ ០០០ តោន/ឆ្នាំ។ 

 

          អាស័យដ្ឋានក្រុមហ៊ុនឌីហឹស្ស ធីអិមអេច : ផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ចំនួនអ្នកចូលទស្សនា
Flag Counter