ដំណើរទស្សនកិច្ច របស់ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២១ មេសា ២០២២
62

 

               ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លោក ផុន ប៉ិច នាយខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ និងលោកមឿន ចាន់ណា មន្ត្រីខណ្ឌ បានចូលរួមអមដំណើរទស្សនកិច្ច របស់ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) និងលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានចុះ ធ្វើទស្សនកិច្ចលើការចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិក និងចិញ្ចឹមកង្កែបក្នុងតង់ប្លាស្ទិក របស់កសិករទទួលផលគម្រោង CASDP នៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលក្នុងភូមិនេះមានកសិករទទួលផលគម្រោង CASDP សរុប៧គ្រួសារ ដែលក្នុងនោះ មានចិញ្ចឹមត្រីអណ្តែងចំនួន៣គ្រួសារ និងកង្កែបចំនួន៤គ្រួសារ។ ការទស្សនកិច្ចនេះបានសង្កេតឃើញថា ការចិញ្ចឹមត្រី និងកង្កែបរបស់កសិករទទួលផលគម្រោង CASDP នេះកំពុងដំណើរការលូតលាស់ល្អប្រសើរ ហើយកសិករចិញ្ចឹមមានភាពសប្បាយរីករាយក្នុងការចិញ្ចឹមត្រី និងកង្កែបនេះផងដែរ។

សូមគូសបញ្ជាក់ផងដែរថា នៅក្នុងឃុំអមលាំងនេះ មានកសិករទទួលគម្រោង CASDP សរុបចំនួន៣ភូមិ ស្មើនឹងចំនួន២៥គ្រួសារ (ចិញ្ចឹមត្រីអណ្តែងចំនួន១១គ្រួសារ និងកង្កែបចំនួន១៤គ្រួសារ)។

ចំនួនអ្នកចូលទស្សនា
Flag Counter