នាថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២។កាការិយាល័យផលិតកម្មកសិកម្ម និងបសុព្យាបាល
ផ្នែកផលិតកម្ម :
-មន្ត្រីប្រចាំការស្រុកចុះផ្សព្វផ្សាយជំរុញការចិញ្ចឹមសត្វលក្ខណះគ្រួសារដូចខាងក្រោម៖
-ការចិញ្ចឹមមាន់ ១លើក=៤គ្រួសារ=២៨៣ ក្បាល នៅភូមិស្ទឹង ឃុំត្រពាំងគង ស្រុកសំរោងទង
-ការចិញ្ចឹមជ្រូក ២លើក=៥គ្រួសារ=១២៧ក្បាល នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ភូមិក្រាំងស្យឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច សត្វទាំងអស់មានសុខភាពល្អ។
-មន្ត្រីប្រចាំការចុះតាមដានសុខភាពសត្វនិងការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមសត្វ ដូចខាងក្រោម៖
១.កសិដ្ឋានចិញ្ចឹមជ្រូក១លើក=២រោង=១០០០ ក្បាល នៅភូមិស្តុក ឃុំដំណាក់រាំង ស្រុកឧដុង្គ
២.កសិដ្ឋានមាន់១លើក=១រោង=១៨០០០ ក្បាល នៅ ភូមិព្រៃពង្រ ឃុំស្គុះ ស្រុកសំរោងទង
សត្វមានសុខភាពល្អ។
-តម្លៃសត្វនិងស៊ុតមាន់ ទាពងទា តម្លៃមាន់៣សាសន៍ =១០២០០រ/គគ្រ
+តម្លៃ មាន់ស =៦៤០០រ/គក្រ
+តម្លៃ មាន់ស្រែ=១៦០០០រ_១៨០០០រ/គក្រ
+តម្លៃ ជ្រូករស់ =១២ ៥០០រ/គក្រ
+តម្លៃ ពងមាន់ =៣៣០_៣៦០រ/គ្រាប់
+តម្លៃ ពងទា =៤០០រ_៤៤០រ/គ្រាប់
ខ_ផ្នែកបសុព្យាបាល និងសុខភាពសាធារណះបសុព្យាបាល :
_មន្ត្រីប្រចាំការស្រុកចុះពិនិត្យអនាម័យសត្វ សាច់នៅសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ ។ នៅសត្តឃាតដ្ឋាន ចំនួន: ៨លើក ( ស្រុកគងពិសីឱរ៉ាល់.សំរោងទង.ស្រុកភ្នំស្រួច ឧដុង្គ និងក្រុងច្បារមន ) និងកន្លែងតាំងលក់ ចំនួន :២១កន្លែង (ផ្សារត្រាំខ្នារ.ផ្សារត្រពាំងក្រឡឹង. ត្រែងត្រយឹង. ផ្សារស្លាបលែង.ផ្សារថ្នល់ទទឹង. ផ្សារអង្គមេត្រីនិងផ្សារកំពង់ស្ពឺ )។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម