សិក្ខាសាលារៀបចំដោយ ក្រុមការងារនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
ចេញ​ផ្សាយ ៣១ មីនា ២០២២
87

 

នាថ្ងៃពុធ  ១៣រោច  ខែផល្គុន  ឆ្នាំឆ្លូវត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី៣០  ខែមីនា  ឆ្នាំ២០២២ 

-ការងាររដ្ឋបាល បុគ្គលិក

-លោក  ឆែ  ពេជ្រ  អនុប្រធាន មន្ទីរ  និងលោក ភន  សុភត្ត្រា  អនុការិ.រដ្ឋបាល បុគ្គលិក  បានចូលរួមសិក្ខាសាលារៀបចំដោយ ក្រុមការងារនាយកដ្ឋានបុគ្គលិក  និងអភិវឌ្ឍន៍ធនធាន មនុស្ស ដឹកនាំដោយលោក  រុន  វិសិទ្ធិ  អនុប្រធាននាយកដ្ឋាន  បានរៀបចំសិក្ខាសាលា  ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្ស  និងការងារបណ្តុះបណ្តាលមន្ត្រីរាជការ  ដែលមានសិក្ខាកាមចូលរួម  ចំនួន៥២នាក់  នៅខេត្តកំពត ។

គោលបំណងនៃវគ្គសិក្ខាសាលានេះ  គឺដើម្បីតម្រង់ទិស  និងជំរុញលើការរៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្ស  និងការងារបណ្តុះបណ្តាលមន្ត្រីរាជការរបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  ឱ្យកាន់តែល្អប្រសើរ  និងមានប្រសិទ្ធភាពខ្ពស់។

សូមអរគុណ

ចំនួនអ្នកចូលទស្សនា
Flag Counter