ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ បានចុះគ្រប់គ្រង និងអភិរក្សធនធានជលផល
ចេញ​ផ្សាយ ០៧ មីនា ២០២២
167

        ថ្ងៃសុក្រ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥

ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២

        ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ

ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ បានចុះគ្រប់គ្រង និងអភិរក្សធនធានជលផល (ត្រួតពិនិត្យ បទល្មើសជលផលនៅតាមសហគមន៍ស្រះជម្រកត្រី នៅក្នុងភូមិសាស្ត្រឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ តាមលិខិតបញ្ជាបេសកកម្មលេខ ១៦១កសរន.កស្ព ចុះថ្ងៃទី២៨ ខែកុម្ភ:ឆ្នាំ២០២២ របស់មន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ។

   ដែលមានលទ្ធផលដូចខាងក្រោម÷

   ១-ទំនប់សហគមន៍ស្រះជម្រកត្រីអឹងខ្មឹង: ទឹកមានប្រហែល៤០% ពុំមានបទ ល្មើសជលផលកើតមានឡើយ រីឯ គណ:កម្មការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រី ដំណើការធម្មតា ដោយឡែកសហគមន៍ស្រះជម្រកត្រីនេះពុំបានដាក់ ស្លាកសំគាល់តាំងពីចាប់ផ្តើមបង្កើតនៅឆ្នាំ ២០១០មកម្លេះ។

  ២-ទំនប់ផ្ចឹកទេលើ និងទំនប់ផ្ចឹកទេក្រោមពុំមានបទល្មើសជលផលដូចជាការ ដាក់លូស្បៃមុង និងការប្រើប្រាស់ឧបករណ៍ឆក់ត្រីនោះទេ។

ក្រុមការងារជលផល បានរៀបចំធ្វើពលកម្មសម្អាតស្រះ ដើម្បីត្រៀមបង្កាត់-ភ្ញាស់ពូជត្រី នាពេលឆាប់ៗខាងមុខនេះ។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter