ការិយាល័យផលិតកម្មនិងបសុព្យាបាល សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កូរ៉េ បើកវគ្គ បណ្តុះបណ្តាលពីការចិញ្ចឹមមាន់ដល់កសិករ
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២២
150

         នាថ្ងៃពុធ ទី១៥ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ ២០២២

ការិយាល័យផលិតកម្មនិងបសុព្យាបាល សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កូរ៉េ បើកវគ្គ បណ្តុះបណ្តាលពីការចិញ្ចឹមមាន់ដល់កសិករមកពី ឃុំព្រៃរំដួលស្រុកភ្នំស្រួច សរុប ២០នាក់ (ស្រី១៥នាក់) ។

ក_ផ្នែកផលិតកម្ម :

#-មន្ត្រីប្រចាំការស្រុកចុះផ្សព្វផ្សាយជំរុញការចិញ្ចឹមសត្វលក្ខណះគ្រួសារដូចខាងក្រោម ÷

 -ការចិញ្ចឹមមាន់១លើក=៣គ្រួសារ= ៤០០ ក្បាល នៅ :- ភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី

-ការចិញ្ចឹមគោ ១លើក=៥គ្រួសារ=២៨ក្បាល នៅភូមិអូរផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់

-ការចិញ្ចឹមជ្រូក១លើក៤គ្រួសារ=៣២ក្បាល នៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង

សត្វទាំងអស់មានសុខភាពល្អ។

# មន្ត្រីប្រចាំការចុះតាមដានសុខភាពសត្វនិងការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមសត្វ ដូចខាងក្រោម÷

1-កសិដ្ឋានចិញ្ចឹមជ្រូក១លើក= ២រោង=១០០០ ក្បាល នៅ ÷

 ភូមិត្រពាំងស្មាច់ ឃុំដំណាក់រាំង ស្រុកឧដុង្គ

 

2-កសិដ្ឋានចិញ្ចឹមមាន់១លើក=២រោង =១៨០០ ០ ក្បាល នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកឧដុង្គ

សត្វមានសុខភាពល្អ។

_តម្លៃសត្វនិងស៊ុតមាន់ ទាពងទា ÷

      +តម្លៃមា៣សាសន៍    = ៩ ០០០រ/គគ្រ

      +តម្លៃ មាន់ស            = ៥ ៦០០រ/គក្រ

      +តម្លៃ មាន់ស្រែ=១៦០០០រ_១៨០០០រ/គក្រ

      +តម្លៃ ជ្រូករស់           = ១១ ០០០រ/គក្រ

      +តម្លៃ ពងមាន់       = ៣៣០_៣៦០រ/គ្រាប់

      +តម្លៃ ពងទា          = ៤០០រ_៤៤០រ/គ្រាប់

                                    

ខ_ផ្នែកបសុព្យាបាល និងសុខភាពសាធារណះបសុព្យាបាល :

_ថ្នាក់ដឹកនាំនិងមន្ត្រីប្រចាំការស្រុកសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិចុះចាក់វ៉ាក់សាំង ការពារជម្ងឺឆ្លងគោ ក្របី លទ្ធផលដូចខាងក្រោម ÷

  -វ៉ាក់សាំងការពារជម្ងឺសារទឹក =០ក្បាល

  -វ៉ាក់សាំងការពារជម្ងឺដុំពក     =០ក្បាល

  -វ៉ាក់សាំងការពារជម្ងឺអុតក្តាម =០ ក្បាល

ចាក់នៅលើ ០ភូមិ, ០ឃុំ, ០ស្រុក។

_មន្ត្រីប្រចាំការស្រុកចុះពិនិត្យអនាម័យសត្វ សាច់នៅសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ ។ នៅសត្តឃាតដ្ឋាន ចំនួន: ១០លើក ( ស្រុកគងពិសី. ឱរ៉ាល់.សំរោងទង.ស្រុកភ្នំស្រួច ឧដុង្គ និងក្រុងច្បារមន ) និងកន្លែងតាំងលក់ ចំនួន :៣២កន្លែង (ផ្សារត្រាំខ្នារ.ផ្សារត្រពាំងក្រឡឹង. ត្រែងត្រយឹង. ផ្សារស្លាបលែង.ផ្សារថ្នល់ទទឹង. ផ្សារអង្គមេត្រីក្រាំងចេក ,បាត់ដឹង វាំងចាស់ និងផ្សារកំពង់ស្ពឺ )។

   

ចំនួនអ្នកចូលទស្សនា
Flag Counter